ទាហានផ្កាយ២ម្នាក់ ប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃនិងក្មួយស្រី ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ កាលពីថ្ងៃ៥ ខែមករា ឆ្នាំ២០២៣ សស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធនីភ្នំពេញ។
តាមជនរងគ្រោះ មន្រ្តីយោធារូបនេះបានប្រើហិង្សាលើពួកគេជាច្រើនឆ្នាំហើយ តែចេះតែទ្រាំទៅ ចុងក្រោយទ្រាំលែងបានក៏ប្តឹងកងរាជអាវុធហត្ថចាប់ខ្លួនតែម្តង។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា
ជនរងគ្រោះ៣នាក់ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ ផ្កាយ២ ប្រេីប្រាស់ហិង្សានោះមាន ប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រីជនរងគ្រោះដោយអំពេីហិង្សាពីសំណាក់មន្ត្រីយោធាបានរៀប រាប់គាត់តែងតែវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយតែគា ត់ជនរងគ្រោះចេះតែទ្រាំ មិនប្តឹងអីនោះទេ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទេីបគាត់ទ្រាំមិនបាន និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្ត រាគមន៍ ភ្លាមកម្លាំងកងរាជអាវុធហត្ថបានមកដល់ក៏នាំខ្លួនបុរ សជាប្តីយកទៅសួរនាំ និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និងបង់ជាច្រេីនផងដែរ។
ជនដែលប្រេីហិង្សាមានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ មុខងារបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុបក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀប ចំសំណុំរឿង បញ្ជូនមកតុលាការដេីម្បីកាត់ទោសទៅតាមផ្លូវ ច្បាប់ ។ ចុងក្រោយជនរងគ្រោះសូមស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និង តុលាការ ផ្តល់យុត្តិធម៌ដល់គាត់៕
