ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដខេត្ដកំពង់ស្ពឺថា៖ ក្នុងនាមជាខ្មែរបើយើងមិនចងចាំប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង

67

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ លោក លី សុន ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន,លោក វ៉ី សំណាង គណៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ ស្ពឺ,លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ ៦៩៩ នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ មករា ឆ្នាំ២០២៣ ។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍រំលេចពីភាពសោកសៅរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងផ្សារភ្ជាប់ពាក្យមួយឃ្លាថា “ក្នុងនាមជាខ្មែរបើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង” ក្នុងន័យនេះ លោកចង់បង្ហាញឱ្យកូនចៅជំនាន់ក្រោយចងចាំនូវប្រវត្តិសាស្រ្តដ៏ជូចត់របស់កម្ពុជាដែលធ្លាប់បានឆ្លងកាត់ក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ។
លោកបានបញ្ជាក់ថា កូនចៅជំនាន់ក្រោយត្រូវតែចងចាំមិនអាចបំភ្លេចបាននូវសោកនាដកម្មរបស់កម្ពុជាបាននោះទេ បើទោះបីជាក្មេងៗជំនាន់ក្រោយអាចកើតមិនទាន់ និងមិនបានឆ្លងកាត់របបដ៏សាហាវយង់ឃ្នងមួយនេះ ប៉ុន្តែសូមចងចាំជានិច្ចនូវការតស៊ូ លះបង់របស់អតីតយុទ្ធជន យុទ្ធនារី ដែលលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរម្យនារបស់ប្រជាជនកម្ពុជាមក ទល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា អង្គមីទ្ទិញនេះត្រូវបានប្រារព្ធឡើងក្នុង ស្មារតីចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារីនៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយដែលបានបូជារសាច់ស្រស់ ឈាមស្រស់រហូតពលីអាយុជីវិតក្នុងការប្រយុទ្ធនិងផ្តួល រំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរណ្ដៅរមណៈនៃរបបសាហាវមួយនេះ។ ឆ្លងកាត់រយៈពេល ៤៤ឆ្នាំបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពី
អត្ថន័យផ្ដើមចេញពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាបានឈានទៅមុខឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង