ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឬស្សីកែវ

110

ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងសារនៅលើផេក facebook ផ្លូវការនាថ្ងៃសៅរ៍នេះថា រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឬស្សីកែវ ដែលមានប្រវែង ៤៨៣ ម៉ែត្រទទឹង ១៥,៨ ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះទៅ។

នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ អរគុណសន្តិភាព ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មី ដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់ បានជាង៦៣ភាគរយហើយ ។ គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យរួចរាល់នៅចុងខែមេសាឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕

អត្ថបទដែលជាប់ទាក់ទង