ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពសាច់កក លើទីផ្សារប្រទេសកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើន តាមប្រទេសវៀតណាមហើយបានចែកចាយលើទីផ្សារគ្រប់រូបភាព

169

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃអាទិត្យនេះ បានចេញរបាយការណ៍ថា ៖ បងប្អូនគួស្វែងយល់ខ្លះៗអំពីសាច់កក និងគុណវិបត្តិរបស់វា សាច់កកជ្រូកមាន់ ទា អាចនាំចូលពីប្រទេសប្រេស៊ីល និងសាច់គោ និងក្របីមកពីប្រទេសឥណ្ឌាត្រូវបានដឹកតាមកប៉ាល់តាមប្រទេសវៀតណាម។

គុណវិបត្តិរបស់សាច់កក ពេលវាទន់ហើយមិនអាច យកទៅបង្កកឡើងវិញទេដោយវាបាត់គុណភាព សម្រាប់សាច់កកអាចរក្សាទុកបានប្រហែល១ ឆ្នាំ និង៦ខែ ដោយគេដាក់សាធាតុមួយចំនួន ដើម្បីរក្សាគុណភាព និងពណ៌របស់សាច់ នៅពេលសាច់កកជិតផុតថ្ងៃកំណត់ត្រូវបានគេលក់ធូៗថ្លៃមកប្រទេសក្រីក្រ។

ស្ថានភាពសាច់កកលើទីផ្សារប្រទេសកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើនតាមប្រទេសវៀតណាមហើយបានចែកចាយលើទីផ្សារគ្រប់រូបភាព អ្នកលក់សាច់ និងអ្នកចែកចាយសាច់បានយកសាច់មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុកដើម្បីបន្លំភែ្នកអ្នកទិញពេលនោះអ្នកទិញមិនដឹងថាសាច់នោះជាសាច់កកទេ ពេលមកដល់ផ្ទះពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលទូកកឡើងវិញ ពេលនោះសាច់ខូចគុណភាពភាគច្រើន ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ។

តាមពិតប្រជាជនយើងមិនចូលចិត្តសាច់កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ សព្វថ្ងៃអ្នករស់នៅទីក្រុងភ្នំពេញទទួលទានសាច់កកច្រើនជាងគេ ប្រសិនបើបងប្អូនប្រើសាច់កក គួរកុំយកវាទៅកកឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង