លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរដ្ឋាភិបាលបញ្ចប់មុខតំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែង ផ្ទេរ និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ដោយសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។ នេះបើតាមអនុក្រឹត្យនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
អនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន បានផ្ទេរនិងតែងតាំងមុខតំណែងដល់នាយកនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន២រូប គឺលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយករដ្ឋានវិទ្យុទាក់ទង។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕