ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីក្មេងទំនេីង ម្នាក់ដែលគប់កញ្ចក់រថយន្ត​ពេលយប់​

56

ស្រុកពញាឮ៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីក្មេងទំនេីងគប់កញ្ចក់រថយន្ត​ពេលយប់​ ដែលកើតហេតុថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៣ វេលាម៉ោង២២និង០០នាទី​ ចំនុចភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សែម សុភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ដុំថ្ម០១ ទម្ងន់០,៨២គីឡូក្រាម។
សម្ភារខូចខាត៖បែកកញ្ចក់រថយន្តផ្នែកខាងមុខ ម៉ាកHighLander​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BM 3771។

សភាពរឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សែម សុភក្រ័ បានបើករថយន្តរបស់ខ្លួន ម៉ាក Higth Lander ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM 3771 ត្រលប់មកពីហូបការគេ នៅឃុំព្រែកតាទែន ស្រុកពញាឮ ពេលជនរងគ្រោះ បើករថយន្តមកដល់ចំនុចកើតហេតុខាងលើ ជនរងគ្រោះ បានបើកភ្លើងហ្វារថយន្តភ្លឺខ្លាំង ខណះពេលនោះ ជនសង្ស័យ បានឃើញរថយន្តបើកភ្លើងភ្លឺខ្លាំង ចាំងភ្នែកជនសង្ស័យបានខឹង ក៏រើសយកដុំថ្មមកកាន់និងដៃ រួចហើយគប់សំដៅទៅលើរថយន្ត ជនរងគ្រោះ បណ្តាលឱ្យបែកស្រាំកញ្ចក់ផ្នែកខាងមុខ ។ បន្ទាប់មកជនរងគ្រោះ បានតេទូរសព្ទ័ប្តឹង សមត្ថកិច្ចប៉ុស្តិ៍កោះចិន បន្ទាប់កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង