ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនស្ត្រីម្នាក់ត្រូវជាកូនតុងទីន ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ និង កើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក

92

 

ភ្នំពេញ ៖ ស្រ្តីសង្ស័យម្នាក់ ត្រូវជាកូនតុងទីន កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ធ្វើការ ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ ” ចេញសែកស្អុយ ” កើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនកូនតុងទីនម្នាក់ខាងលើនេះ ត្រូវបានតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ជា ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធពីបទ ល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។

ចំណែកជនរងគ្រោះ ដែល ត្រូវជាដើមបណ្ដឹង ឈ្មោះ គង់ ណាក់នីន រស់នៅលេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះខ្លួនបានខ្ចីគេ យកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនបានកើបលុយមេអស់ ហើយ តែដោយសារចុងក្រោយរលាយខ្សុលទើបគេចខ្លួន ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង