នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនចោរកាត់ខ្សែភ្លើង ៣នាក់ នៅភូមិបឹងសាឡាង
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនចោរកាត់ខ្សែភ្លើង ៣នាក់ ស្តីពីករណីលួច (កាត់ខ្សែភ្លើង) ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ម៉៣០នាទី នៅចំណុចការដ្ឋានសំណង់ផ្សារ (TCC) ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ៖ ឈ្មោះ មុំ ចំរើន ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិសែនជ័យ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនTCC (តំណាងអោយក្រុមហ៊ុន) ។
ចំណែកជនសង្ស័យទាំង បីនាក់ រួមមាន ៖
១-ឈ្មោះ តុន សុីណេត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ស្នាក់ក្នុងការដ្ឋាន (កន្លែងកើតហេតុ) មុខរបរ សន្តិសុខក្រុមហ៊ុន TCC។
២-ឈ្មោះ ឆាម នាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ស្នាក់ក្នុងការដ្ឋាន ក្រុមហ៊ុនTCC មុខរបរ ជាងសំណង់ ។
៣-ឈ្មោះ ថា ថាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុនTCC មុខរបរ កម្មករសំណង់ ។
ដកហូតវត្ថុតាង ៖ ១-កំណាត់ខ្សែភ្លើងសករួច មួយចំនួនធំ ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕