ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកថ្ងៃទី១ខែមីនា ស្ពានអាកាសថ្មី លើកំណាត់ផ្លូវជាតិលេខ៥ ប្ញស្សីកែវបើកដំណើរការ ហើយកាត់បន្ថយកកស្ទះចរាចរ

93

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ លែងមានការកកស្ទះដូចមុនទៀតហេីយ ក្រោយពីស្ពានអាកាសឬស្សីកែវ​ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវបានស្ថាបនាស្ទើតែរួចរាល់១០០ភាគ ហើយត្រូវបានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជាគោលការណ៍ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​ នាថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ ២០២៣នេះ។
នេះជាសមិទ្ធផលថ្មីមួយទៀត​ ក្រោមម្លប់សុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​​ អរគុណសន្តិភាព​”។

គេបានមើលឃើញថា នៅព្រឹកថ្ងៃទី​១​ ខែមីនា​ ឆ្នាំ​២០២៣​នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនស្ទះចរាចរណ៍។
រដ្ឋបាលរាជធានីភ្នំពេញ​ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ បានដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​នូវស្ពានអាកាសឬស្សីកែវ​ ។ ស្ពានអាកាសនេះ បាន
បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជិតរួចរាល់។
គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ពោលគឺឲ្យហើយ
នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង