ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជំរុញឱ្យស្រ្តីពង្រឹងសមត្ថភាព និងភាពអង់អាច ដើម្បីចូលរួមក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ

78

សៀមរាប៖ លោក ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានលើកឡើងថា បច្ចុប្បន្ន នេះ ស្រ្តីត្រូវបានរាជរដ្ឋាភិបាលផ្តល់អាទិភាពសម្រាប់ចូលបម្រើការងារនៅតាម ស្ថាប័ន រដ្ឋ និងឯកជន ជាពិសេសនោះ គឺការចូលរួមក្នុងវិស័យនយោបាយ ដោយជំរុញឱ្យស្រ្តី ពង្រឹង សមត្ថភាព និងភាពអង់អាចរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមក្នុងវិស័យនយោបាយ និង វិស័យសាធារណៈ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការលើកកម្ពស់ការយល់ដឹង និងអបអរសាទរ ទិវា អន្តរ ជាតិនារី ០៨ មីនា ឆ្នាំ២០២៣ ខួបទី១១២ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ន៍ ក្នុង យុគសម័យ ឌីជី ថល ដែលធ្វើនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក ម៉ប់ សារិន បានថ្លែងថា កន្លងមក ក្រសួងកិច្ចការនារី បានខិតខំបណ្តុះបណ្តាល សមត្ថភាព ស្រ្តីឱ្យ មាន ភាពអង់អាច និងបានចូលរួមក្នុងវិស័យនយោបាយ វិស័យសាធារណៈ ជា បន្តបន្ទាប់។ ប៉ុន្តែ ទោះ ជាយ៉ាងនេះក្តីចំនួនស្រ្តីចូលរួមក្នុងវិស័យនយោបាយ វិស័យ សាធារ ណៈ នេះ នៅមានតិចនៅ ឡើយ ខណៈដែលគេមើលឃើញថា បច្ចុប្បន្ននេះយុវតីភាគច្រើន បានរៀន សូត្រ មានចំណេះ ដឹង ខ្ពស់ ដែលយើងត្រូវជួយជំរុញពួកគាត់បន្ថែមឱ្យមានភាពអង់ អាច ក្លាហាន ក្នុងការឈាន ចូល ក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ។

លោក ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានថ្លែងបញ្ជាក់ថា ជារៀង រាល់ ឆ្នាំ ប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការ ទិវា អន្តរជាតិនារី ៨ មីនា ដើម្បីរម្លឹកពីការតស៊ូ ទាម ទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពី វឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជាមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់ អាច ដល់ស្រ្តី និង ក្មេងស្រី គ្រប់រូប។

លោកបន្ដថា ស្របនឹងគោលដៅខាងលើនេះ សមាគម ជាតិ បានបញ្ចូលការ រៀបចំ កម្មវិធីអបអរ សាទរទិវា អន្តរជាតិនារី ៨ មីនា ជាសកម្មភាព អាទិភាព មួយ និងបាន អនុវត្តន៍ ចាប់តាំងពី ឆ្នាំ២០១៧ ក្នុងគោល បំណងរួមចំណែកក្នុងយុទ្ធនាការ របស់ រាជរដ្ឋា ភិបាល កម្ពុជាដែល មាន ក្រសួងកិច្ចការនារី ជាសេនាធិការ និងក្នុងគោលបំណងផ្តល់ ឱកាស សម្រាប់ការ ជួបជុំ សមាជិក ក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំង ប្រទេស ក្នុង មួយ ឆ្នាំម្តង ដើម្បីយល់ដឹង អំពី សារៈសំខាន់ នៃ ទិវាអន្តរជាតិនារី គោលនយោបាយ រាជរដ្ឋា ភិបាល ក្នុងការលើកកម្ពស់ស្រ្តី និងចែករំលែក បទពិសោធន៍ អំពីការបង្កើនភាព អង់អាច ដល់ស្រ្តីនៅ កម្ពុជា។
សូមបញ្ជាក់ថា គិតមកត្រឹម ថ្ងៃនេះ សមាជិក ក្រុមប្រឹក្សារាជធានី ខេត្តជាស្រ្តីនៅទូទាំងប្រទេសក្នុងអាណត្តិទី៣មានចំនួន៩៥រូបនៃសមាជិកក្រុមប្រឹក្សា រាជធានីខេត្តសរុប ៥៥៩រូប ស្មើនឹង១៦.៩៩ភាគរយ នៃសមាជិកក្រុមប្រឹក្សាជាបុរស៕ សំរិត

អត្ថបទដែលជាប់ទាក់ទង