សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ឫស្សីកែវជ្រាបថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹក
ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ឫស្សីកែវជ្រាបថា ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ៤០០មម នៅលើផ្លូវជាតិលេខ៥ ត្រង់ចំនុចគល់ស្ពានបាឡេ (ជ្រោយចង្វារ) ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ ។
ការកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ ៥០០មម ទៅ៤០០មម ខាងលើតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកប្រមាណជា ០៨ម៉ោង ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹករួច ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប៕