ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋដែល ខ្វះខាត៣២គ្រួសារ រស់ នៅ សង្កាត់ ផ្សារ ដេីមថ្កូវ

67

 

ភ្នំពេញ៖នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែល ខ្វះខាតមាន ចំនួន ៣២គ្រួសារ រស់ នៅ ក្នុង ភូមិ ៥ សង្កាត់ ផ្សារ ដេីមថ្កូវ និង បាន នាំ យក អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈភិបាលរាជធានីភ្នំពេញ ក្នុងមួយគ្រួសារ ទទួល បានចំនួន ២៥គីឡូក្រាម។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌចំការមនក៏បាន ជំរុញឱ្យ ប្រជាពលរដ្ឋភ្ជាប់ប្រព័ន្ធតេឡេក្រាមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងតេឡេក្រាមរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទទួលព័ត៌មានពិត និងបានឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង