អាជ្ញាធររាជធានីគ្រោងសាឡាងបន្ថែមពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ ដើម្បី កាត់ បន្ថយ ការ កកស្ទះ ចរាចរណ៍ នៅ តំបន់ ក្បាល ថ្នល់
ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពង់ ធ្វើការសិក្សា ដើម្បី ដាក់សាឡាងបន្ថែមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្របច្ចុប្បន្នដែលមានស្រាប់។
យោង តាម សេចក្តីជូនដំណឹងរបស់រដ្ឋបាល រាជធានី ភ្នំពេញ បាន ឱ្យ ដឹង ថា បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដោយទទួលបានលទ្ធផលក្នុងនោះមានការដាក់សាឡាងបន្ថែមមួយដែរ។
អភិបាលរាជធានីបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។
មន្ត្រីជំនាញលើកឡើងថា៖នៅពេលវេលាចរាចរណ៍មមាញឹក សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់APP GOOGLE MAPS មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។
សូមបញ្ចាក់ថា កាលពី ល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញភ្នំពេញ ដឹក នាំ ដោយ លោក កើត ឆែ អភិបាលរង តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ពន្ធ័ ដេីម្បី ដោះស្រាយ បញ្ហា កកស្ទះ ចរាចរណ៍ ជាច្រើន ម៉ោង កាលពីល្ងាចថ្ងៃ១មិនាកន្លងមក៕