ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ៊ុនម៉ា ណែត៖ រាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ននេះកំពុងបន្ដខិតខំប្រឹង ប្រែង ជម្នះរាល់គ្រប់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់

63

ព្រះវិហារ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធឆ្លងសាលារៀន សាលាវិបស្សនា នឹ ងបញ្ចុះបឋមសិលាសាងសង់មណ្ឌលចិញ្ចឹម និងថែទាំមនុស្សចាស់ជរា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចៈសហស្សារាម ហៅវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីម្សិលមិញ មីនា ឆ្នាំ២០២៣។

ក្នុងពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ឯកឧត្ត ម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោ ក តាជី យាយជី នឹងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការកសាងសមិទ្ធផលលេចធ្លោនានាជាច្រើនស ន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ននេះ ហើយទៅអនាគត នឹងនៅតែបន្តខិតខំប្រឹងប្រែង ជម្នះរាល់គ្រប់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់ ។
លោក សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើនដែលកើតមាន នៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង ០៦ឆ្នាំនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅ អធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរស ជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទជិតឆ្ងាយគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះតែម្តង។
លោកបន្ថែមថា គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា មានការចេះយល់យោគអត់ឱនអធ្យាស្រ័យគ្នាល្អទៅវិញទៅមករស់នៅក្នុងសង្គម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង