ទីផ្សារស្វាយកែវរមៀត.ហាក់មានតម្លៃ ល្អ ប្រសើរជាងឆ្នាំកន្លងទៅ
ភ្នំពេញ៖ បេីតាមការបញ្ជាក់ពី លោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្ម សាមគ្គីតំបែរ ស្ថិតនៅ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះថា ៖ ទីផ្សារ ស្វាយកែវ រមៀតហាក់ល្អ ប្រសើរជាងឆ្នាំ កន្លងទៅ បើធៀបដូចគ្នា នាចុងខែ កុម្ភៈ ដល់ដើមខែមីនានេះ ស្វាយកែវរមៀតគឺមិនមានទីផ្សារនាំចេញ នោះទេ។ ពោលមានតម្លៃពី៩០០ទៅ១០០០ ក្នុងមួយ គីឡូក្រាម ។
លោក អ៊ុ សុភា បានបន្តថា តម្លៃស្វាយ កែវរមៀតឡើងថ្លៃវិញនេះ នៅឆ្នាំពោលមានតម្លៃពី៩០០ ទៅ ១០០០ ក្នុងមួយគីឡូក្រាម ដោយសារជាចុងរដូវនៃស្វាយខុសរដូវ និងមកពី កសិករ មួយចំនួន មិនមានជំនឿលើដំណាំស្វាយ និង បានទុកដើមស្វាយចោល. ។
លោកប្រធានសហគមន៍ បានគូសបញ្ជាក់ថា នៅចុងខែកុម្ភៈ ដល់ដើមខែមីនានេះ តម្លៃស្វាយ កែវរមៀតងើប ឡើងវិញនៅតាមបណ្ដាខេត្ត ចំនួន ដោយបច្ចុប្បន្ន តម្លៃ ស្វាយ ដែលដឹកដល់ រោងចក្រ គឺមានតម្លៃ ដល់១០០០រៀល ក្នុងមួយគីឡូក្រាម។
លោកប្រធានសហគមន៍ បាន បញ្ជាក់បន្ថែមថា ៖ «ខុសពីរាល់ឆ្នាំ។ រាល់ឆ្នាំនៅ ចុងខែកុម្ភៈ និងខែមីនា តម្លៃ ស្វាយដូចជាមិនបានខ្ពស់ អ៊ីចឹងទេ។ តម្លៃត្រឹម៤០០ដល់៦០០ប៉ុណ្ណោះ ប៉ុន្តែឥឡូវវាប្លែក ដែល ឡើងដល់ ១០០០រៀល ឬខ្ពស់ជាងនេះ។ ប្លែក នេះ មកពីកសិករ បាក់ជំនឿលើដំណាំស្វាយកែវរមៀត»។ លោកបន្តថា កសិករ ខ្លះបាន កាប់ដើមចោល ខ្លះ មិនធ្វើដោយទុកចម្ការចោល។
សូមជម្រាបជូនថា ទន្និផលស្វាយកែវរមៀត ក្នុងអំឡុងខែនេះគឺស្ថិតនៅ ចុងរដូវដែលជាប្រភេទស្វាយខុសរដូវ។ ដោយឡែកចាប់ពីចុងខែមីនា ដល់ខែមេសា គឺជារដូវផ្លែស្វាយ ដែល មាន ប្រជាពលរដ្ឋ ប្រមូលផលច្រើន។
លោកប្រធានសមាគមន៍ ក៏បានលើកឡើងថា ទន្និផលស្វាយ នឹងមាន ច្រើន ដូចរាល់ឆ្នាំនោះទេ ក៏ព្រោះតែសត្វល្អិត បំផ្លាញ និងកសិករ មិនបាន ថែទាំឲ្យបានដិតដល់ មើល ពិរបៀប នៃការផ្ដល់ទិន្នផល បានល្អ ឬមិនបានល្អនោះទេ ។
លោក អ៊ុ សុភា ក៏បានចាត់ទុកថា ការងើបឡើងវិញនៃតម្លៃស្វាយកែវ រមៀតនាពេលនេះ ជា ប្រវត្តិសាស្ត្រមួយសម្រាប់លោក។ លោករៀបរាប់ ទាំងក្ដីរំភើបបែបនេះ «ក្នុង នាម លោក ជាប្រធានសហគមន៍ គឺសប្បាយចិត្ត។ ខ្ញុំសុំឱ្យតម្លៃបាន បែប នេះរហូត។ បើតម្លៃបាន ប៉ុណ្ណឹង កសិករ មិនទុកដើម ឬកាប់ដើមចោលទេ»។
បន្ថែមពីនេះ ក្នុងអំឡុងពេលស្វាយកំពុងបានថ្លៃ ប្រធានសហគមន៍កសិកម្ម សាមគ្គី តំបែរ ក៏បានសំណូមពរដល់ កសិករដែលមានស្វាយកែវមៀតជិតបេះ ជាប្រភេទស្វាយសាច់ត្រី កុំទាន់លក់ ព្រោះអាចធ្វើ ឱ្យស្វាយធ្លាក់តម្លៃវិញយ៉ាងលឿន។
លោកបន្តថា ការឆាប់លក់ ស្វាយ សាច់ត្រីទៅឱ្យ ឈ្មួញកណ្ដាល ដោយ ឈ្មួញកណ្ដាលយកទៅឱ្យ អ្នកលក់បន្ដ ៣ ទៅ ៥ថ្ងៃ បានអស់អាចធ្វើឱ្យស្វាយស្វិតខូចជាច្រើន។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន សហគម ន៍ កសិកម្មសាមគ្គីតំបែរដែលស្ថិត នៅ ខេត្ត ត្បូង ឃ្មុំមានសមាជិក ចូលរួម ៧០គ្រួសារ និងមានផ្ទៃដីដាំស្វាយកែវ រមៀតចំនួន២៣៨ហិកតា ៕.សំរិត
