ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រ តុងហ្វានៅខណ្ឌពោធិសែនជ័យ

136

 

ភ្នំពេញ-ករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រ តុងហ្វាង ឈីងអ៉ី កើតឡើងនៅភូមិ ត្រពាំងជ្រៃ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបំផ្លាញរោងចក្រអស់ទាំងស្រុង និងប្រើប្រាស់ឡានទឹកអស់ជាង១០០គ្រឿង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កឡើងដោយម្ចាស់ផ្ទះឈ្មោះ ឈីង អ៉ី ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិចិន មុខរបរ ម្ចាស់រោងចក្រ។ រោងចក្រនេះជាភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ ៣៥ម៉ែត្រ គុណ នឹង១០០ម៉ែត្រ អស់ទាំងស្រុង និងបានរាលដាលទៅរោងចក្រក្បែរខាងបន្តិចបន្តួចផងដែរ។ ករណីអគ្គីភ័យខាងលើគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ករណីនេះ ក៏មិនបានបណ្តាលឲ្យមាន មនុស្សស្លាប់ ឬរបួសមនុស្សណាម្នាក់នោះទេ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលា ៥និង៣០នាទី ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨៤ឡាន ដោយក្នុងនោះ រថយន្តជំនួយមានរថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន, រថយន្តកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន, រថយន្តកងពលតូចលេខ ៧០ (៧១១) ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ ០៧ឡាន, រថយន្តក្រុមហ៊ុន ស្រាវបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន និងរថយន្តក្រុមហ៊ុន ជីប ម៉ុង ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន៕

អត្ថបទដែលជាប់ទាក់ទង