ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

72

ភ្នំពេញ៖ អបអរសាទររំលឹកខួបអនុស្សាវរីយ៍ ទិវាអន្តរជាតិនារី ៨ មីនាលើកទី ១១២ក្រោមមូលបទ « ស្រ្តីរួមគ្ន រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល »។

ស្ថិតក្នុងទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ជាប្រវត្តិសាស្ត្រ និងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពី វឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្ដេជ្ញាចិត្ត ការលើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស នៅក្នុងឱកាសដ៏មង្គលលាភីរម្យប្រសើរថ្លៃថ្លាប្រកបដោយមនោសញ្ចេតនា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សូមមានពលានុភាព ខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បី រួមចំណែកអភិវឌ្ឍសង្គមជាតិ ប្រកបដោយមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ វិសេសវិសាលក្រៃលែង ។

សូម សម្ដេច ធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចកី ហេង សំរិន ព្រមទាំងក្រុមគ្រួសារប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ។

អត្ថបទដែលជាប់ទាក់ទង