ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមមិត្តយើង រួមគ្នាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូជាង៥០០នាក់

250

 

ភ្នំពេញ ៖ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងក្នុងកម្មវិធីសក់និងសម្រស់ នាថ្ងៃទី៧ ខែមីនា នាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (NTTI) ថា នេះជាលើកទី៥ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះឡើង។

ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងដើម្បីជួយដល់បងប្អូនដែលមានជីវភាពខ្វះខាតនិងកម្មករ និយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយទទួលបានសក់ស្អាតជាដើម។ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
លោកបានអោយដឹងទៀតថា ថ្ងៃនេះមានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៦០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ជូនដល់សិស្សនិស្សិតដែលកំពុងបង្រៀន និងរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបន្តថា សមាគមមិត្តយើងមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។ កន្លងមក យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង២ពាន់នាក់រួចមកហើយ ។ ជាមួយគ្នាននេះ មិនត្រឹមតែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ ក៏មានកញ្ចប់ជំនួយមានដូចជា អង្ករនិងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

លោក វិបុល បន្ថែមថា បើបងប្អូនដែលចង់រៀនជំនាញកាត់សក់ ក៏អាចចុះឈ្មោះចូលរៀននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) ដែលរៀនជាមួយគ្រូជំនាញៗនិងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការផ្តល់ជូនកាដូរ ជាអាវយឺតមិត្តយើងម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញ ក្រោមការឧបត្ថមពីក្រុមហ៊ុន ស៊ីស៊ីធម្មជាតិ ចំនួនម្នាក់មួយប្រអប់ដល់អ្នកដែលបានកាត់សក់រួច៕

អត្ថបទដែលជាប់ទាក់ទង