ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៏មាន អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអនឡាញ ទាំងអស់ត្រូវនិយាយ និងផ្សព្វ ផ្សាយការពិតទើបមានតម្លៃ

75

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអនឡាញ ទាំងអស់ត្រូវនិយាយ និងផ្សព្វ ផ្សាយការពិតទើបមានតម្លៃ ព្រោះការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបាននោះទេ ពិសេស នៅក្នុងដំណាក់កាលដែលកំពុងមានភាព សម្បូរបែប នៃការប្រើ ប្រាស់បណ្តាញទំនាក់ទំន សង្គមFacebook,TV Online ដោយតម្រូវឱ្យ មន្ត្រី ព័ត៌មាន ធ្វើការរួមគ្នា សំខាន់បំផុតទោះបីពេលខ្លះយឺតបន្តិចតែគ្រប់គ្រាន់។ ការលើកឡើង របស់ឯកឧត្ដមរដ្ឋមន្រ្តីនេះ ក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុង យុគ សម័យឌីជីថល» និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ ដោយ មាន ការ អញ្ជើញចូលរួមពីលោកស្រី សាស្ត្រាចារ្យ ឱសថបណ្ឌិត ទេព រង្ស៊ី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តី រាជការ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅភោជ នីយដ្ឋានទន្ល បាសាក់២ រាជធានីភ្នំពេញ ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា កិច្ចការងារទាំងនេះស្របតាម ទិស ស្លោក របស់ ក្រសួងព័ត៌មាន បានលើកឡើង  «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណា ក៏បាន» ក្នុង ពាក្យ ទាំង ៥ នេះ អ្វីដែលសំខាន់គឺទុកចិត្តបាន ដោយរួមគ្នាធ្វើ រួមគ្នាឈ្នះ រួមគ្នា ទទួល ជោគជ័យ ។  លោករដ្ឋមន្រ្ដីក៏បានលើកពីការវិវត្ដនៃការឃើញនូវបច្ចេកវិទ្យាថ្មីក្នុងសម័យ ឌីជីថល ដោយនៅសប្តាហ៍កន្លងមកនេះ គឺគេបានបញ្ចេញនូវបញ្ញាញាណសិប្បនិម្ម ទើប សម្រេច ការ ប្រឡងបរិញ្ញាបត្រច្បាប់ជាប់ បានន័យថា នៅពេលគេដាក់សំណួរ ទៅទាំង ប៉ុន្មាន គឺអាចឆ្លើយបានស្ទើរតែទាំងអស់ ហើយត្រូវល្អ។ ដូច្នេះ គេកំពុងពិចារណាក្នុង ការ ដាក់ឱ្យ ប្រើ ប្រាស់ ហើយសម្រាប់កម្ពុជាយើងក៏អាចប្រើបានដែរ តែត្រូវបង់ប្រាក់ ដែលអាច ឱ្យ យើងសួរសំណួរអ្វីក៏បានដែរ ឱ្យធ្វើតែងសេចក្តីឱ្យសរសេរអត្ថបទ ក៏បានដែរ។
លោកបានកោតសរសើរចំពោះលទ្ធផល ការងារ របស់ ចំពោះសមា គម នារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលជាការ បង្ហាញនូវស្មារតី សហការសាមគ្គី ជួយគ្នាទៅវិញទៅមក ដែលជាចំណុចសំខាន់ឈាន ទៅ រក ភាពជោគ ជ័យ របស់ក្រសួងព័ត៌ មានទាំងមូល ។ លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា សម័យឌីជីថល ៤.០ គឺ មាន ការវិវត្ដលឿន ណាស់ តែសំខាន់គឺចំណេះដឹងទូទៅ ដោយក្នុងនោះ សមាគមនារី ក្រសួង ព័ត៌មាន បាន រៀប ចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីផ្តល់នូវ ការ យល់ដឹងទូទៅ មិន ត្រឹមតែចេះប្រើប្រាស់កុំព្យូទ័រ ចេះផ្នែកប្រព័ន្ធ ឌីជីថល។ ចំណុចនេះ មិនមែនមាន ន័យ ថា យើងចេះនោះទេ ព្រោះសង្គមមានភាពស្មុគស្មាញជ្រាលជ្រៅ ពិសេស ផ្នែកច្បាប់ និង នយោ បាយ ។
លោកខៀវ កាញារីទ្ធ ក៏បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តី រាជការ ទាំងបុរស និងស្រ្តី ដែលបានប្រឹងប្រែងរួមគ្នាធ្វើកិច្ចការងារទោះជួបការលំបាក ខ្វះ ខាត យ៉ាងណាក៏ដោយ តែបានប្រឹងទាំងអស់គ្នា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង