ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១ឆ្នាំ២០២២នេះ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានជាង៥០០ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៧០០នាក់

96

 

ភ្នំពេញ ៖ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ក្នុង១ឆ្នាំ២០២២កន្លងមកនេះបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួនជាង៥០០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានជាង៧០០នាក់ បង្ក្រាបក្មេងទំនើងបានជិត៧០០ករណី ឃាត់ខ្លួនជាង១០០០នាក់ ជាមួយនិងការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ជាង៨០០ករណី ឃាត់ខ្លួនជាង១៦០០នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ កាត់ទោសទៅតាមច្បាប់។

នេះបើតាមការបញ្ជាក់របស់លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើងនៅថ្ងៃទី០៩ និងទី១០ មីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។

លោកសេង វណ្ណៈ បានលើកឡើងថា៖ ក្នុង១ឆ្នាំ២០២២កន្លងមកនេះ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥២១ករណី ឃាត់ខ្លួន៧៤១នាក់ និងបង្ក្រាបតាម ដីកា ៥១ករណី ឃាត់ខ្លួន ៥១នាក់ បង្ក្រាបក្មេងទំនើងបាន ៦៦៨ករណី ឃាត់ខ្លួន ១.១០៦នាក់ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៨៥១ករណី ឃាត់ខ្លួន ១៦៣០នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ៦០ករណី ឃាត់ខ្លួន ៣១៥នាក់ – ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ៖ បង្ក្រាបបាន ១៣ករណី ឃាត់ខ្លួន១៣នាក់ និងរំដោះនារីរងគ្រោះចំនួន ១៦នាក់ ។ គ្រោះថ្នាក់អគ្គិភ័យកើតមាន ១១៩លើក/១១០លើក កើនឡើង ៩លើក (ស្លាប់ ៦នាក់របួស២២នាក់ ។
គ្រោះថ្នាក់ចរាចរណ៍កើតមានៈ ៩០៣លើក/៧៤១លើក កើនឡើង ១៦២លើក (ស្លាប់ ២៦១នាក់របួស ១.១២៥នាក់) ខូចខាតយានយន្តសរុប ១.៦២២គ្រឿង, កង់ ១៧គ្រឿង និងយានផ្សេង៧គ្រឿង។

ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន៖
បានធ្វើការអប់រំអ្នកបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍ចំនួន ៧១៣២៨នាក់ ។ធ្វើការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងចំនួន ៤៥,៦១៥គ្រឿង រថយន្ត១៥.៤៥០គ្រឿង, ម៉ូតូ ៣០,១៦៥គ្រឿង និងផាកពិន័យអ្នកបើកបយោនយន្តមានជាតិអាល់កុលលើសកម្រិតចំនួន ៨៨៥នាក់។ កសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៤០៣ករណីមនុស្សចំនួន ១៧៩នាក់៕

អត្ថបទដែលជាប់ទាក់ទង