ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ប្រគល់ផ្ទះ ១០០ខ្នង ជូនអតីតយុទ្ធជន និងគ្រួសារនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តម នាយសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីរិយ ទេសរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអត្តអធិការសមាគម អតីតយុទ្ធ ជនកម្ពុជាងនិងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការគាំទ្រពីលោកឧកញ៉ា វិញ ហួ ក្នុងពិធីប្រគល់ផ្ទះ១០០ខ្នង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងមានការចូលរួមពីសប្បុរសជននានាផងដែរ។. ពិធីនេះបានប្រព្រឹត្ដទៅនាព្រឹកថ្ងៃច័ន្ទ ១៤រោច ខែផល្គុន ឆ្នាំខាលយ័ត្វាស័ក ពស២៥៦៦ ថ្ងៃទី ២០ ខែមិនាឆ្នាំ២០២៣ នៅឃុំ ក្រាំង ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ។
តាមរបាយការណ៏ គណៈកម្មាការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានអោយដឹងថាខេត្ត បានអានរបាយការណ៏អោយដឹងថាលទ្ធផល ដែលគណៈកម្មាធិ ការសអក ខេត្តសម្រេចបានដើមឆ្នាំ២០ ២៣ ប្រគល់ ដីសម្បទានសង្គមកិច្ចរបស់រដ្ឋជូនកងកម្លាំងប្រដាប់អាវុធ ដែលសមាគមអតីតយុទ្ធជនកម្ពុជា កំពុងគ្រប់គ្រងគេទីតាំងនៅភូមិរកា ឃុំក្រាំង ស្រុក សាមគ្គីមានជ័យ ចំនួន ១៣៥៣ ហិតា បានដំណើរការសាងសង់ផ្ទះ ចំនួន ១០០ខ្នង ជូនអតីតយុទ្ធជន និងឈូសឆាយដីកសិកម្មបានចំនួន ១៥០ ហិតា ផ្លូវចំនួន ០៣ខ្សែ ក្នុងនោះផ្លូវក្រាលគ្រួសក្រហម ០១ខ្សែប្រវែង ៤,១០០ម៉ែត្រ ផ្លូវដីសរប្រវែង ៤,១០០ ម៉ែត្រ ផ្លូវលំបណ្តោះអាសន្នប្រវែង១០,១៤០ ម៉ែត្រ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្ត ជាអនុប្រធាន ស.អ.ក ខេត្តកំពង់ឆ្នាំង បានជួយឧបត្ថម្ភអណ្តូងទឹកចំនួន ១០អណ្ដូង និងមន្ទីរអភិវឌ្ឍន៍ជួយឧបសត្ថម្ភអណ្តូង ០៤ សរុប ១៤ អណ្តូង បច្ចុប្បន្ន បានកំពង់ប្រើប្រាស់ ចំនួន ១០ អណ្ដូង នៅសល់ ០៤ អណ្ដូង កំពង់ជីក បន្ត។
ដីសម្បទានសង្គមកិច្ច ចំនួន ៦៤ គ្រួសារ លើផ្ទៃដី២៨៧ ហិតា បានឲ្យពួកគាត់បញ្ឈប់ការកាន់កាប់ និងបានដោះ ស្រាយ គោលនយោបាយជូនពួកគាត់ ចំនួន ២៦ គ្រួសារ លើផ្ទៃដី ១០៤ ហិតា ដោយបច្ចុប្បន្នកំពុងដំណើរការឈូសឆាយដីធ្វើផ្លូវត្រៀមសង់ផ្ទះបន្តជូនអតីតយុទ្ធជនតាម
ផែនការ និងជីកស្រះ០១ទំហំ បណ្តោយ ៧០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ជម្រៅ០២ ម៉ែត្រជួយបង្កលក្ខណៈ ការបង្កបង្កើនផល និង ចិញ្ចឹមសត្វ គ្រាប់ពូជ និងពូជសត្វជួយរកទីផលកសិកម្មជូនពួកគាត់ ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានគោតសរសើរទៅដល់អាជ្ញាធរដែនដីដែលមាន អភិបាលខេត្ត និងបងប្អូនសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់កង្វះខាតដល់គ្រួសារអតីតយុទ្ធជន ក្នុងខេត្តដែលជួបការលំបាកកន្លងមក។ ជាពិសេសសូមថ្លែងអំណរគុណចំពោះលោក ឧកញ៉ា និងលោក ជំទាវ ដែលមានមនសិការដល់អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដែលបានបរិច្ចាគសម្ភារៈ ថវិកាជួយ សាងសង់ផ្ទះជូនពួកគាត់ ឲ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ ក្នុងបុព្វហេតុជាតិ មាតុភូមិកន្លងមក ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការីកចំរើនដូចគេធ្វើថ្ងៃនេះ។
នាឳកាសនោះឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ដែលជាសេនាធិការពោរពេញដោយភាពស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បាននាំនូវការផ្តាំសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាជិក សមាជិកអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំងទាំងអស់។
ឯកឧត្តមទេសរដ្ឋមន្ត្រីក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍក្នុងខេត្តកន្លងមក ក៏ដូចជាការចូលរួមក្នុងសកម្មភាពនានា ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាពរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តត្រូវយកចិត្តទុក្ខដាក់ផ្តល់អាទិភាពខ្ពស់បម្រើជាពិសេសដល់សមា ជិកអតីតយុទ្ធជនក្នុងខេត្ត ឱ្យសាកសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់ពួកគាត់ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក ៕ សំរិត
