ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៏ ៖ កម្ពុជាទទួលបានជ័យលាភី យុទ្ធនាការទីផ្សារទេសចរណ៍ អន្តរជាតិឈានមុខគេឆ្នាំ២០២២

81

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា ទទួល បានពានរង្វាន់ជ័យលាភី យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២ ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Touris m and Hospitality Awards) របស់សមាគមន៍AHHRAនៃប្រទេសម៉ាឡេ ស៊ី។
កាលពីថ្ងៃទី១៧ ខែមីនា សមាគមន៍ AHHRA សហការជាមួយក្រុមហ៊ុន TIN Media បានរៀបចំកមកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីនេះឡើងនៅប្រទេសម៉ាឡស៊ី ដោយប្រទេសកម្ពុជាទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ២១ មីនា ឆ្នាំ២០២៣នេះថា៖ ពានរង្វាន់នេះបង្ហាញយ៉ាងច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវ របស់លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ និងលោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍។

លោកបានបន្ដថា លទ្ធផលទាំងនេះកើតចេញពីសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខមប្រឹងប្រែងបំពេញភារកិច្ចដោយការទទួលខុសត្រូ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២។ ដោយបានខិតខំជំរុញការស្តារសម្បទាធនធានមនុស្ស ការផ្តល់ហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម-សេវាកម្មទេសចរណ៍ និងបានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាយ៉ាងសកម្មនៅក្នុងតំបន់ និងអន្តរជាតិ។
លោកបានបន្តថា៖ ឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Fam iliarization Tripពីទីផ្សារឥណ្ឌាកូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជាដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម។
បន្ថែមពីនេះ ក៏មានការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗ នៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជានៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page,TikTok,WeChat, Instagram, YouTube ផងដែរ។

សូមបញ្ជាក់ថា៖ ពានរង្វាន់នេះ គឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ៤៧,៥១៥នាក់ ទទួលបាន៥៤,៨៥០ ពិន្ទុ។ បេក្ខភាពចូលរួមសរុបជាង២០០នាក់ មកពី ២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។
នេះជាលើកទី១ ដែលសមាគម AHHRAសហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភីក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង