អភិបាលខណ្ឌចំការមន នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួ ប ទុក្ខលំបាក ដោយ គ្រោះអគ្គីភ័យ
ភ្នំពេញ៖នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ អគ្គីភ័យ បាន ឆាបឆេះ ផ្ទះ ប្រជាពលរដ្ឋដែល រស់ នៅ ក្នុង ភូមិ៤ ផ្លូវ ១០៥ សង្កាត់ ផ្សារ ដេីមថ្កូវ ខណ្ឌចំការមន សរុប ចំនួន ០៥គ្រួសារ ក្នុង នោះដែរ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងជាប្រធានគណៈកម្មាធិការ អនុ សាខា កាកបាទក្រហម កម្ពុជា ខណ្ឌចំការមន បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធាន កាកបាទក្រហម រាជធានីភ្នំពេញ មកផ្ដល់ជូន ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែ ជួ ប ទុក្ខលំបាក ដោយ គ្រោះអគ្គីភ័យ ។
ក្នុងឱកាសនោះដែរលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនបានសូមឱ្យបងប្អូនថែទាំសុខភាពឱ្យបានល្អ និងមានការប្រុងប្រយ័ត្នហើយការពារជាមុនជាសវៀងជួបបញ្ហាគ្រោះអគ្គិភ័យកុំឱ្យកើតមានជាថ្មីម្ដងទៀត។
មន្ត្រីខណ្ឌឱ្យដឹងថា៖អំណោយ ដែល អភិបាលខណ្ឌផ្ដល់ជូនក្នុង មួយគ្រួសារបានទទួល៖អង្ករ ១បាវ ស្មេីរនឹង ២៥គីឡូក្រាម
-ទឹក ស៉ីអ៉ីវ ចំនួន ១យួរ-ទឹក ត្រី ចំនួន ១យួរ-ត្រី ខ ចំនួន១យួរ-មី ចំនួន១កេស
-តង់ ចំនួន១-ថវិការ ចំនួន ២០០,០០០រៀល។
ក្រោ យពី ទទួល បាន អំណោយ បង ប្អូន ប្រជាពលរដ្ឋ ដែល រងគ្រោះ បាន ថ្លែង អំណរអរគុណ ចំពោះ ទឹកចិត្ត ដ៏ ថ្លៃថ្លា របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែង តែ យក ចិត្ត ទុកដាក់ ចំពោះ បង ប្អូន ប្រជាពលរដ្ឋ កំពុង តែ ជួប ទុក្ខ លំបាក ៕
