ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតអង់គ្លេស កោតសរសើរការអភិវឌ្ឍន៍រាជធានីភ្នំពេញរីកចំរើន បានយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗរីកដូចផ្សិត

95

 

ភ្នំពេញ៖ លោក ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភព អង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញបានល្អ និងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនឹងការអភិវឌ្ឍន៍រាជធានីភ្នំពេញរីកចំរើន បានយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗរីកដូចផ្សិត។

ការកោតសរសើរបែបនេះធ្វើឡើង ខណៈលោក ដូមីនីក វិលលៀមស៍ ជួបសម្តែងការគួរសមជាមួយលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ដូមីនីក វិលលៀមស៍ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រង់រដ្ឋបាលបានយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរផងដែរ។ កត្តាទាំងនេះ បានទាក់ទាញ អ្នកវិនិយោគទុន អង់គ្លេស មកធ្វើអាជីវកម្មរកស៊ីនៅស្រុកខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍អង់គ្លេស មកដើរលេងកំសាន្តនៅស្រុកខ្មែរយ៉ាងច្រើនផងដែរ។

បន្ថែមពីនេះ លោក ដូមីនីក វិលលៀមស៍ ក៏បានកោតសរសើរផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានបង្ការនិងទប់ស្ងាត់ជំងឺ covid -19 បានយ៉ាងល្អប្រសើរ ជាមួយនិងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះ បានធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមនោះ ក៏បា
បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនិងការរីកចំរើននេះ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដោយសារតែកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ។ រាជធានីភ្នំពេញ បានប្រឈមនឹងបញ្ហា២ នោះគឺបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាកកស្ទះសំរាម ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដើម្បីដោះស្រាយជាបន្តបន្ទាប់ ។ លោកបន្តថា ក្រោយធ្វើការកែសម្រួលវិស័យដឹកជញ្ជូនសំរាមនេះ ឃើញថា សម្រាមមានភាពល្អប្រសើរជាងមុន។ លោកជឿថាក្នុងរយៈពេល៤ទៅ ៥ឆ្នាំខាងមុខទៀត រាជធានីភ្នំពេញនឹងទុកដាក់សំរាម មានភាពល្អប្រសើរ មិនចាញ់បណ្ដាប្រទេសជឿនលឿនមួយចំនួនឡើយ។

លោកបន្ថែមទៀតថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាលទីក្រុងជាច្រើនរួចហើយ ដោយឡែកសម្រាប់ទីក្រុងនៃចក្រភពអង់គ្លេស រាជធានីភ្នំពេញមិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយនឹងគ្នានៅឡើយទេ។ ដូច្នេះ លោកចង់អោយរាជធានីភ្នំពេញ បានចង់ចងសម្ព័ន្ធរាត្រីភាពជាមួយនិងទីក្រុងនៃចក្រភពអង់គ្លេស
អោយដូចបណ្តាទីក្រុងផ្សេងៗទៀតដែលភ្នំពេញបានចងសម្ព័ន្ធភាពរួចហើយ។

គួរបញ្ជាក់ថា៖ ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បានភ្ជាប់ទំនាក់ទំនងការទូតរជាមួយគ្នា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥៣ តែត្រូវផ្ដាច់វិញនៅឆ្នាំ១៩៧៥ ដោយសាររបបខ្មែរក្រហម និងបានភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ១៩៩១៕

អត្ថបទដែលជាប់ទាក់ទង