ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតប្រពន្ធ ប្អូនថ្លៃ បណ្តាលឱ្យស្លាប់និងរបួសធ្ងន់ រួចបាញ់ខ្លួនឯង

105

ខេត្តសៀមរាប ៖ បុរសជាខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់ ប្រហារលើអតីតប្អូនថ្លៃបណ្តាលឲ្យស្លាប់ រួចបន្តទៅតាមបាញ់សម្លាប់អតីតភរិយា និងបងថ្លៃដែលកំពុងលក់ដូរនៅក្នុងផ្សារលើធំថ្មី បណ្តាលឲ្យស្លាប់ និងរងរបួស រួចក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បុរសជាខ្មាន់កាំភ្លើង ដែលគេស្គាល់ឈ្មោះហៅក្រៅថា “អាផ្នូក” បានធ្វើសកម្មភាពបាញ់សម្លាប់អតីតប្អូនថ្លៃរបស់ខ្លួន នៅក្នុងផ្ទះស្ថិតនៅភូមិតាវៀន សង្កាត់សាលា កំរើក ក្រុងសៀមរាប។

បន្ទាប់ពីធ្វើសកម្មភាពរួច បុរសរូបនេះ បានបន្តទៅបាញ់អតីតប្រពន្ធបណ្តាលឲ្យស្លាប់ និងបងថ្លៃស្រីបណ្តាលឲ្យរងរបួសធ្ងន់ នៅកន្លែងលក់ដូរក្នុងផ្សារលើធំថ្មីជាបន្ត រួចបាញ់សម្លាប់ខ្លួនតែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង