ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា បើកវេទិកាពិភាក្សាស្ដីពី « ក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា »

74

 

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានចេញលិខិតអញ្ជើញសមាជិក សមាជិកា ក.អ.ក ទាំងអស់ ចូលរួមក្នុងវេទិកាពិភាក្សាស្ដីពី « ក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា » ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីម៉ោង ២:០០ រសៀល នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា វេទិកាពិភាក្សាខាងលើនេះធ្វើ ទ្បើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ក្លិបអ្នកកាសែតកម្ពុជា សូមជម្រាបជូនថា ក្រោយពីបានពិភាក្សា និងការចូលរួមយោបល់ពីអ្នកសារព័ត៌មានអាជីព និងអតីតអ្នកសារព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ ក.អ.ក បានសម្រេចតាក់តែងនូវក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ។ ប៉ុន្តែ ក.អ.ក យល់ឃើញថា ក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានខាងលើនេះអាចនៅមានចំណុច ចន្លោះប្រហោង ឬមិនពេញលេញត្រង់ប្រការណាមួយដោយតម្រូវឲ្យសមាជិក សមាជិកា ក.អ.ក ចូលរួម យោបល់បំពេញបន្ថែម។ ដូច្នេះហើយទើប ក.អ.ក រៀបចំវេទិកាខាងលើ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌នៃវិជ្ជា ជីវ:សារព័ត៌មានរបស់ ក.អ.ក ហើយប្រមូលធាតុចូលពីគ្រប់មជ្ឈដ្ឋានអ្នកសារព័ត៌មាន។
ក.អ.ក ជម្រាបជូនផងដែរថា គោលបំណងសំខាន់មួយទៀតនៃការរៀបចំវេទិកានេះ គឺដើម្បីចូលរួម អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា លើកទី៣០ ផងដែរ ។

ក.អ.ក ចាត់ទុកវេទិកាខាងលើនេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង