ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុ និងបច្ច័យ ជា អំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ យាយជីតាជី និងប្រជាពលរដ្ឋ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

77

កណ្តាល៖ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ព្រមទាំងកូនៗទាំងអស់ បាន នាំយកទេយ្យវត្ថុ និងបច្ច័យ ជាអំ ណោយរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូន និងប្រគេន ដល់ព្រះសង្ឃចំនួនព្រះសង្ឃ ១២៣ អង្គយាយជី១៦៤នាក់ តាអាចារ្យ ចំនួន៣៦នាក់ និងប្រជាជន២០០នាក់ នៅមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅស្រុក ពញាឮ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៨ មេសា ឆ្នាំ២០២៣ ។
នាឱកាសនោះ លោក ឌី វិជ្ជា
និងលោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ របស់ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ត្បិតលោកទាំង២មិនបានអញ្ជើញមកផ្ទាល់ តែលោកតែងតែឲ្យកូនៗ និងចៅៗចុះធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង។

ទេយ្យវត្ថុដែលផ្ដល់ជូនយាយជីតាជី សរុប២០០នាក់ ក្នុងម្នាក់ៗរួមមាន៖ ក្រណាត់ស១ដុំ,ច្រាសនិងថ្នាំ ដុសធ្មេញ១ ឈុត, ត្រីខ២យួរ, ទឹកដោះគោខាប់៤ កំប៉ុង,មីម៉ាម៉ា២កេសតូច,មុង១,ភួយ១, ក្រមា១,ប្រេងកូឡា១,ប្រេងខ្យល់១,សាប៊ូដុំ១,ស្បែកជើងផ្ទាត់១គូ,តែ១Kg,ស្ករស១Kg,កាហ្វេ១កញ្ចប់ធំ និងថវិកា៥ម៉ឺនរៀល។
សម្រាប់អំណោយផ្តល់ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករ២៥Kg, ច្រាសនិងថ្នាំដុសធ្មេញ១ ឈុត, ត្រីខ២យួរទឹកដោះគោ៤កំប៉ុង,មីម៉ាម៉ា២កេសតូច,មុង១,ភួយ១,ក្រមា១ប្រេងកូឡា១,ប្រេងខ្យល់១,សាប៊ូដុំ១ដុំ,ស្បែកជើងផ្ទាត់១គូ។

ព្រមទាំងបានចែកជូននូវកាតាបដែលមានសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សជាច្រើនអ្នកផងដែរ។
សម្រាប់ទេយ្យវត្ថុប្រគេនដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈ រួមមាន៖១-អង្ករ១ តោន ។ ២-ត្រីខ ចំនួន១កេស មាន១០យួរ។ ៣-មីចំនួន ៥កេសធំ(៣០កេសតូច) ។ ៤- ត្រីងៀតចំនួន១០គីឡូ។ ៥-សាច់ក្រកចំនួន១០គីឡូ ។ ៦-សាច់ជ្រូផាត់ចំនួន១០ គីឡូ។ ៧- ទឹកដោះគោខាប់ ចំនួន២កេស ។ ៨-កាហ្វេ ចំនួន ៥កញ្ចប់ធំ ។ ៩-តែចំនួន២គីឡូ ក្រាម ។ ១០-ស្ករសចំនួន១បេ ។ ១១- អំបិលចំនួន១បេ ។ ១២- ប៊ីចេងចំនួន១បេ ។ ១៣- ទឹកត្រីចំនួន៥យួ។ ១៤- ទឹកស៊ីអុីវចំនួន៥ យួរ។១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច ។ ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត។ ១៧- ប្រេងកូឡា ចំនួន ៥ដុំ ។ ១៨-ប្រេងខ្យល់ ចំនួន៥ដុំ។ ១៩- ថវិកា ចំនួន៣ពាន់ដុល្លារ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង