ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនដុតផ្ទះឆេះអស់ព្រោះខឹងម្ដាយ មិនបំពេញតាមបំណង ទិញម៉ូតូឲ្យខ្លួន មុនបុណ្យចូលឆ្នាំនៅខេត្តកំពង់ស្ពឺ

85

 

កំពង់ស្ពឺ ៖ នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ម៉ោង១២និង៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ១ខ្នង នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨គុណ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដា ឈើលើថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។

យោងតាមសាក្សីនិងជាអ្នកឃើញហេតុការណ៍ដំបូង ឃើញមានបុរសម្នាក់បានធ្វើសកម្មភាព ដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុ ស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត តាមការបញ្ជាក់ពីសមត្ថកិច្ចថា កូនដែលុដុតផ្ទះខ្លួនឯងគឺជាមនុ ស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែមូលហេតុដែលនាំឱ្យកូនហ៊ានលើកដៃយកភ្លើងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន (ទិញម៉ូតូមុនចូលឆ្នាំ)។

សម្ភារៈខូចខាតមានដូចខាងក្រោម ៖ -ផ្ទះទំហំ ៨គុណ៩ ម៉ែត្រ -ទូរសម្លៀកបំពាក់ -ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយអគ្គិភ័យសមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរ និងចំណាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង