គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងរបួសចំនួន ០៧នាក់ទៀត
ភ្នំពេញ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាក្រោយ ពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងអ្នករបួសចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្ដែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព ។
សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឲ្យអ្នកកំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត ៕
