រដ្ឋបាលរាជធានីភ្នំពេញ លិខិតជូនពរសូមគោរពជូន ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរសូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មង្គលាភីរម្យប្រពៃថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញលិខិតជូនពរសូមគោរពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដូចជា សារលិខិតថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចកិត្តិសង្គហ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះគំរូ វីរភាពដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គ ក្នុង បុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន នៅគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តរក្សាបាននូវ “សន្តិភាព និងស្ថិរភាពនយោបាយ” ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់បំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ កាន់តែមានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ជារៀងដរាប ប្រកបដោយភាពប្រាកដនិយមខ្ពស់។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម “កិមិរាទេវី” សូមជួយប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រា-បុត្រី បុត្រប្រសារ និងចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្ត ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕