ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមបង្ក្រាបគ្រឿងញៀន នៅកាស៊ីណូ គ័ងហ្វា កាឡាក់ស៊ី នៅក្រុងព្រះសីហនុ ដកហូតថ្នាំញៀនជាង ១គីឡូក្រាម ថ្នាំ គ្រាប់ជិត ១ពាន់គ្រាប់ និងឃាត់ខ្លួនជនជាតិចិន-វៀតណាម ចំនួន១២នាក់

148

ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅក្នុងកាស៊ីណូ គ័ងហ្វា កាឡាក់ស៊ី នៅមុខសាលាកម្មករ ស្ថិតនៅ ក្រុម ៨ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ការបង្ក្រាបបានធ្វើឡើងកាលពីថ្ងទី១០ ខែមេសា ឆ្នាំ២០២៣។

ការបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ញា វិសិដ្ឋ
ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមាន
ការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការបង្ក្រាបនេះ កម្លាំង
អាវុធហត្ថបានឃាត់ខ្លួនជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន ១២នាក់ ដោយក្នុងនោះ មានជនជាតិចិនចំនួន ៧នាក់ (ប្រុស) និងជនជាតិវៀតណាម ចំនួន ៥នាក់ (ស្រី) ។ ហើយបានដកហូតថ្នាំញៀនជាង ១គីឡូក្រាម និងថ្នាំគ្រាប់ពណ៌លឿន ពណ៌ផ្កាឈូក (WY) ជិត ១ពាន់គ្រាប់ និងម្ស៉ៅមួយចំនួនទៀត រួមទាំងរថយន្តរ៉េងមួយគ្រឿងផងដែរ។

ជនសង្ស័យទាំង ១២នាក់ ដែលឃាត់ខ្លួនរួមមានដូចខាងក្រោម ÷

1/ ឈ្មោះ LIV JINTAO ភេទប្រុស អាយុ32ឆ្នាំ ជនជាតិចិន មុខរបរអ្នកគិតលុយ ស្នាក់នៅ ភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។

2/ ឈ្មោះ YANG XIAO ភេទប្រុស អាយុ27ឆ្នាំ ជនជាតិចិន មុខរបរសឺវីស ស្នាក់នៅ ភូមិ4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ

3/ ឈ្មោះ BAI DAI QIN ភេទប្រុស អាយុ 38 ឆ្នាំ ជនជាតិចិន មុខរបរឌីជេ ស្នាក់នៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។

4/ ឈ្មោះ YAN BING ភេទប្រុស អាយុ 38 ឆ្នាំ ជនជាតិចិន មុខរបរឌីជេ ស្នាក់នៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ

5/ ឈ្មោះ ZHOU JIE ភេទប្រុស អាយុ 33 ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលទូរសព្ទស្នាក់នៅ ភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ ។

6/ ឈ្មោះ HO PHUONG THU ភេទស្រី អាយុ 30 ឆ្នាំ ជនជាតិវៀតណាម មុខរបរសាឡន ស្នាក់នៅភូមិ3 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។

7/ ឈ្មោះ DAO THI TUYE ភេទស្រី អាយុ26ឆ្នាំ ជនជាតិវៀតណាម មុខរបរសាឡន ស្នាក់នៅភូមិ 3 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ ។

8/ ឈ្មោះ DO THI TIEU MY ភេទស្រី អាយុ20ឆ្នាំ ជនជាតិវៀតណាម មុខរបរសាឡន ស្នាក់នៅភូមិ03 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។

9/ ឈ្មោះHOANG THI TAM ភេទស្រី អាយុ 25ឆ្នាំ ជនជាតិវៀតណាម មុខរបរសាឡន ស្នាក់នៅភូមិ 3 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ។

10/ ឈ្មោះ FANG GAO HONG ភេទប្រុស អាយុ 45 ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រង ស្នាក់នៅភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ ។

11/ ឈ្មោះ HO THI TRINH ភេទស្រី អាយុ 33 ឆ្នាំ ជនជាតិវៀតណាម មុខរបរនារីខារ៉ាអូខេ ស្នាក់នៅភូមិ 3 សង្កាត់ 4 ក្រុង- ខេត្តព្រះសីហនុ ។

12/ ឈ្មោះ WANG JIE ភេទប្រុស អាយុ 33 ឆ្នាំ ជនជាតិចិន មុខរបរធ្វើការខារ៉ាអូខេស្នាក់នៅភូមិ05 សង្កាត់ 04 ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតមានដូចជា : ម្សៅសថ្លាប្រភេទខេ ចំនួន 02 កញ្ចប់ធំទម្ងន់ 1244.99ក្រាម ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន 357គ្រាប់ទម្ងន់140.99ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូក WY ចំនួន 395គ្រាប់ ទម្ងន់37.33ក្រាម ថ្នាំពណ៌លឿងទម្ងន់ 68.72ក្រាម។ ម្សៅសថ្លាចំនួន 01 កញ្ចប់ទម្ងន់31.04ក្រាម ថ្នាំគ្រាប់ពណ៌ទឹកដោះគោចំនួន 140 គ្រាប់ ទម្ងន់ 27ក្រាម ម្សៅពណ៌ផ្កាឈូកចំនួន 01 កញ្ចប់ទម្ងន់13.68ក្រាម ម្សៅពណ៌សចំនួន 01កញ្ចប់ទម្ងន់16.35ក្រាម រថយន្តចំនួន 01 គ្រឿង។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេ បញ្ជាការកងរាជអាជអាវុធហត្ថខេត្តព្រះសីហនុ មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធព័ត៌មានមានអ្នកអន្តរាគមន៍រត់ការដោះលែងជនសង្ស័យខាងលើនេះ។

ចំណែក លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មិនអាចសុំការអត្ថាធិប្បាយបាន នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង