ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច លោកជំទាវភរិយាថ្នាក់ដឹកនាំ បានអញ្ជើញទស្សនាសួនបេះដូង ក្នុងរម្មណីយដ្ឋានអង្គរវត្ត

50

សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច លោកជំទាវភរិយាថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញទស្សនាសួនបេះដូង ក្នុងរម្មណីយដ្ឋានអង្គរវត្តដ៏ល្បីល្បាញក្នុងលោក។

សួនបេះដូងខ្មែរតែមួយនេះ មានការដោតរូបផ្កាបេះដូងជាង១លាន ជាបេះដូង នៃក្តីស្រលាញ់ របស់ប្រជាពលរដ្ឋខ្មែរ។ សួនបេះដូងខ្មែរតែមួយនេះត្រូវបានគណៈកម្មការផ្តល់រង្វាន់ហ្គីនណេសបូក ផ្តល់ដល់កម្ពុជាចំពោះការបំបែកកំណត់ត្រាពិភពលោក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធក្នុងលោក បារមីទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់កបិលមហាព្រហ្ម សូមជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋកម្ពុជាឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អគ្រប់ក្រុមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង