ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសបង្កើតបែកថ្នាំ បែកស្មារតី វ៉ៃឪពុកស្លាប់

176

ខេត្តព្រៃវែង ៖ កូនជាមនុស្សបែកថ្នាំបែកស្មារតី បានវ៉ៃនឹងបោកឪពុកទៅនឹងធុងហ្គាស បណ្ដាលឲ្យស្លាប់ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង២២ និង ៣០ នាទី នៅភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ យ៉ុន ឆៃឡេង ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិឃុំកើតហេតុ ត្រូវកូនបង្កើតវ៉ៃ និងបោកទៅនឹងធុងហ្គាស បណ្ដាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ដេករស់នៅក្នុងបន្ទុកជាមួយគ្នា។

ជនបង្កឈ្មោះ ឡេង បារាំង ភេទប្រុសអាយុ ២៧ ឆ្នាំជាមនុស្សបែកថ្នាំបានបែកស្មារតី បានវ៉ៃនឹងបោកឪពុកទៅនឹងធុងហ្គាស បណ្ដាលឲ្យស្លាប់តែម្ដង។ បច្ចុប្បន្នជនសង្ស័យឈ្មោះឡេង បារាំង ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាន និងកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារ និង បងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង