ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា បើកវេទិកាពិភាក្សាស្តីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា»

136

 

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បើកវេទិកាពិភាក្សាស្តីពី «ការពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា» ដែលប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

ក្លិបអ្នកកាសែតកម្ពុជា សូមជម្រាបជូនថាក្រោយពីបានពិភាក្សា និងការចូលរួមយោបល់ពីអ្នកសារព័ត៌ មានអាជីព និងអតីតអ្នកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំ ក.អ.ក បានតាក់តែងបំពេញបន្ថែមនូវក្រម សីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវ: របស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ។

ប៉ុន្តែ ក.អ.ក យល់ឃើញថា ក្រមសីលធម៌នៃវិជ្ជាជីវ:សារព័ត៌មានខាងលើនេះអាចនៅមានចំណុច ចន្លោះប្រហោង ឬមិនពេញលេញត្រង់ប្រការណាមួយដោយតម្រូវឲ្យសមាជិក សមាជិកា ក.អ.ក ចូលរួម យោបល់បំពេញបន្ថែម។ ដូច្នេះហើយទើប ក.អ.ក រៀបចំវេទិកាខាងលើដើម្បីផ្សព្វផ្សាយផង និងប្រមូលធាតុចូលបន្ថែមពីគ្រប់មជ្ឈដ្ឋានអ្នកសារព័ត៌មានផង។
វេទិកានេះក៏មានការចូលរួមចែករំលែកដោយអ្នកសារព័ត៌មានខ្មែរ និងបរទេសដែលមានបទពិសោធន៍ប្រមាណ១០រូបថែមទៀត។
ក.អ.ក ជម្រាបជូនផងដែរថា គោលបំណងសំខាន់មួយទៀតនៃការរៀបចំវេទិកានេះ គឺដើម្បីចូលរួមអប
អរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា លើកទី៣០ ផងដែរ ។
ក.អ.ក ចាត់ទុកវេទិកាខាងលើនេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង