ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពុយ គា ៖ ក្រមសីលធម៌ និងវិជ្ជាជីវៈ​សារព័ត៌មាន​ ជា​ខែ​លការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់

152

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំការជួបជុំដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មាន ដែល​បើក​ឱ្យ​មាន​ការពិភាក្សា​វែក​ញែក​អំពី​ក្រម​សីល​ធម៌នៃវិជ្ជាជីវៈ​សារព័ត៌​មាន​​​ដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល» ក្រោម​វត្តមាន​​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់ ដែលមានពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេសដូចជា៖ (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្ប៉ាញ) រួមទាំងសមាជិក សមាជិកា ក.អ.ក និង​អ្នក​សារព័ត៌មាន​ចូល​រួម​ជាង​៥០០​នាក់​ផងដែរ។

លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ថា ដោយយល់ឃើញថា ក្រមសីលធម៌ គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏សំខាន់​សម្រាប់​ការប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ ដូច្នេះ​ក្លិប​អ្នកកាសែតកម្ពុជា ក៏បានតាក់តែងក្រមសីល​ធម៌នៃវិជ្ជាជីវៈ​សារព័ត៌មាន​ភ្លាមៗ​ក្រោយពីថ្ងៃចាប់បដិសន្ធិ ក.អ.ក ហើយក៏បានពិនិត្យ និង​បាន​កែស​ម្រួលជាបន្តបន្ទាប់ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​អ្នក​សារព័ត៌មាន​ឱ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈ​នេះតែម្តង​ដែល​ជា​ខែ​លការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់។

ចុងក្រោយនៃកម្មវិធីក៏មានការបរិភោគអាហារសាមគ្គីជុំគ្នា ជាមួយ​នឹង​ការ​ចាប់រង្វាន់ជាច្រើន ដែលឧបត្ថម្ភដោយវិស័យឯកជន និង​សប្បុរស​ជន​ដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង