ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួន លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

84

 

កំពត ៖ លោកស្នងការខេត្តកំពត បានថ្លែងយ៉ាងខ្លីថា សង្ឃឹមថានេះជាមេរៀននិងបទពិសោធន៏ជីវិតសំរាប់ប្អូន អំពើហឹង្សារមិនមែនជាដំណោះស្រាយក្នុងជីវិតគូរនោះទេ អោយតែមានអំពើហឹង្សារគឺខុសច្បាប់ទាំងអស់ ហើយមិនចាំបាច់ជាប្តីឬប្រពន្ធនោះទេ ។ នេះជាសារសំរាប់ដាស់តឿនដល់យុវជនទាំងឡាយសូមកុំប្រើប្រាស់អំពើហឹង្សារទោះក្នុងបញ្ហាអ្វីក៏ដោយ ខឹងខុស ខឹងខាត បងសូមចូលរួមសោកស្តាយផង។

សាលាដំបូងខេត្តកំពត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ។ លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ ។ បានឃើញ បញ្ញត្តិមាត្រា ២០៣,២០៤ និងមាត្រា ២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៣៥ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៣៦ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលទាក់ទងនឹងលោក គឹម បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កម្រិតវប្បធម៌ចប់បរិញ្ញាបត្រ មុខរបរ អភិបាលរងក្រុងបូកគោ កើតនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកកំពត ខេត្តកំពត មានទីលំនៅមុនពេលឃាត់ខ្លួននៅភូមិ អណ្ដូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ប្រពន្ធឈ្មោះ ម៉ាត់ លក្ខ័ណា មានកួន០២នាក់ ឪពុកឈ្មោះ គឹម យុទ្ធនា “រ” ម្តាយឈ្មោះ មុំ សំចន្ត្រី (អៀង ណារី) “រ” ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ គ្មាន។

ឃាត់ខ្លួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣, ជននេះត្រូវបានដាក់ក្រោមការពិនិត្យពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន (ប្តីវាយប្រពន្ធ) ប្រព្រឹត្តនៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ។

បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ២៩០ /២៣ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត ជាចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់
១-ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំជនត្រូវចោទដែលមានឈ្មោះ គឹម បញ្ញា អាយុ ៣១ឆ្នាំ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២-ឲ្យប្រធានពន្ធនាគារខេត្តកំពត ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីការនេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង