ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែល ហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន នៅ អធិការដ្ឋាន ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានម្នាក់ហើយ ដល់ខេត្តឧត្តរមានជ័យ

99

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែលបានហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌប្ញស្សីកែវ ហើយរត់គេចខ្លួន ពេលនេះ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ ចាប់បាន ។ ដោយឡែកជនជាតិស្បែកខ្មៅមួយរូបទៀត មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។

សូមបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួន មកវិញនោះ មានឈ្មោះ ផល ភីរុំ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅយានដ្ឋាន ជួសជុលរថយន្ត ផ្លូវ១៨០៥ ក្រុមទី៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅ ខេត្តឧត្តរមានជ័យ ដែលបានលួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងរួមដៃគ្នា ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាជនបរទេស យកមកដាក់គុកវិញ ។

អត្ថបទដែលជាប់ទាក់ទង