រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
កំពង់ធំ៖ នៅថ្ងៃអង្គារទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយមានការចូលរួមជាអធិបតីពី លោក ងួន រតន: អភិបាលខេត្តកំពង់ធំ។
ពិធីបួងសួងនេះរៀបចំឡើង នៅទីតាំងលោកតាអី និងលោកតាក្រហម ក ក្នុងគោលបំណងបួងសួងសុំសេចក្ដី សុខ ពីលោកតាម្ចាស់ទឹកម្ចាស់ដី តាមថែរក្សាគ្រប់ទិសទី ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពីធីទទួលដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២ ៣ នៅថ្ងៃទី០៤-០៥ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងពិធីបួងសួងនេះ មានការចូលរួម ដោយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ។ គួបញ្ជាក់ផងដែរថា ខេត្តកំពង់ធំនឹងរៀបចំព្រះរាជ ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជា ធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅ ថ្ងៃ៤ រោចពិសាខ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ៕ . សំរិត
