ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃ មេដាយ នីមួយៗ សម្រាប់កីឡាករ កីឡាការិនី ទទួលបានពីការប្រកួតកីឡាស៊ីហ្គេម មេដាយមាស៤០លានរៀល. ប្រាក់៣០ លានរៀល. សំរិទ្ធ១៦លានរៀល

120

ភ្នំពេញ៖ តម្លៃនៃប្រភេទមេដាយនីមួយៗ សម្រាប់កីឡាករ កីឡាការិនី ដែលទទួលបានពីការ ខិតខំក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ២០២៣ នេះថា ប្រាក់រង្វាន់លើកទឹកចិត្ដរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជ័យលាភីមេដាយអត្តពលិកកម្ពុជា នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម៖ មេដាយមាស ៤០លាន រៀល។ មេដាយប្រាក់ ៣០លានរៀល។ មេដាយសំរិទ្ធ ១៦លានរៀល។

សូមបញ្ជាក់ថា៖ ក្រោយពីការប្រកួតប្រជែងគ្នាច្រើនថ្ងៃមកនេះ គេសង្កេតឃើញថា មានកីឡាករកម្ពុជាបានទទួលមេដាយមាសច្រើនជាងគេ។ ក្នុងនោះកម្ពុជាទទួល មេដាយមាស៥ និងមេដាយប្រាក់៤។ ប្រទេសហ្វីលីពីនទទួលមេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរិទ្ធិ៣។ ប្រទេសថៃទទួលមេដាយមាស១ មេដាយប្រាក់១ និងមេដាយសំរិទ្ធិ២។ ប្រទេសឡាវទទួលបានមេដាយមាស១ និងមេដាយសំរឹទ្ធ៣។ បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ នៅល្ងាចនេះ ,សូមអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣)។

ពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ។
ការធ្វើម្ចាស់ផ្ទះ នៃព្រឹត្ដការណ៏កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង