ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគាំទ្រក្រុមបាល់ទាត់រាប់ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមកទទួលយក សំបុត្រចូលគាំទ្រក្រុមបាល់ទាត់ជ្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

82

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៣ នេះបានសម្រុកមកទទួលយកសំបុត្របាល់ទាត់ នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំកពិក ចាប់តាំងពីម៉ោង២ជាងទាបភ្លឺមកម្លេះ។ ជាក់ស្ដែងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ប្រជាពលរដ្ឋដែលមករង់ចាំទទួលយកសំបុត្រ បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកយកសំបុត្របាល់ទាត់នេះ គឺ ក្រោងតាំងពីម៉ោង២មកម្លេះ ដោយធ្វើដំណើរមកពហុកកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរងចាំទទួលយកសំបុត្រចូលទស្សនា ។ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ចំពោះការផ្តល់សំបុត្រ ដោយឥតគិតថ្លៃ ដើម្បីចូលទស្សនា និងបានគាំទ្របាល់ទាត់កម្ពុជាប៉ះ ប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពូលអេ ។ បើទោះបី ពួកគេត្រូវ ក្រោកពីម៉ោង២មករងចាំទទួលយកសំបុត្រក៏សប្បាយចិត្តក្នុងនាមប្រជាពលរដ្ឋម្ចាស់ផ្ទះ និងជាអ្នកគាំទ្រ ពួកគេបានជូនពរឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះឡើងទៅវគ្គបន្ត ដើម្បីឈានដល់ការប្រជែងដណ្តើមមេដាយជូនជាតិ។ សម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប្រភេទកីឡាបាល់ទាត់ ដែលត្រូវប្រកួតនៅថ្ងៃទី៧ ខែ ឧសភា ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពិន្ទុក្នុងពូលអេ ប្រសិនបើកម្ពុជាឈ្នះមីយ៉ាន់ម៉ា បានឡើងទៅវគ្គខ្វែងពូលតែម្តង បើទោះបីសល់មួយប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ជម្រើស ប្រទេសឥណ្តូនេស៊ីនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះក៏ដោយ ។ សូមបញ្ជាក់ថា សំបុត្រដែលចែកជូនបងប្អូន ប្រជាពលរដ្ឋអ្នកគាំទ្របាល់ទាត់កម្ពុជានៅថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣មាន ២២៥០០ សន្លឹកហើយ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង