ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖វិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រទេស កម្ពុជា

90

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា វិស័យឯកជន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ឲ្យមានការីកចម្រើន ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការផ្ទះគម្រូ គម្រោងទី៣ បុរីមេគង្គលែន ស្ថិតតាមបណ្តោយផ្លូវជាតិ៦អា សង្កាត់ព្រែកលាប រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ឧសភាឆ្នាំ២០២៣។
ក្នុងឱកាសនោះសម្តេចក៏បាន ថ្លែងនូវការកោតសរសើរចំពោះ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុនមេគង្គលែន ដែលមានជំនឿទុកចិត្តលើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រី ដោយបានសម្រេច ដាក់ទុនវិនិយោគលើគម្រោងសាងសង់លំនៅដ្ឋានដ៏ទំនើប និងស៉ីវិល័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសុខសន្តិ ភាព ។ សំណង់លំនៅដ្ឋានដ៏ប្រណិតនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះទីតាំង គម្រោង ស្ថិតនៅ រាជធានីភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជា ដែល ជាទីតាំងយុទ្ធសាស្រ្ត ដ៏ល្អសម្រាប់អ្នកស្នាក់នៅ និងធ្វើការតាមបែបទំនើប។
សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា៖គម្រោងនេះពិតជា រួមចំណែក អភិវឌ្ឍន៏ រាជធានីភ្នំពេញ និងជំរុញ នូវល្បឿននៃកំណើនសេដ្ឋកិច្ច តាមរយៈនៃការផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យ កម្មដល់កម្ពុជា ព្រមទាំងជួយផ្តល់ការ ងារ និងចំណូលដល់កម្មករ និងបុគ្គលិកកម្ពុជាជាច្រើនផងដែរ។ គំរោងដែល ជាការ វិនិយោគទុននេះ ពិតជាកើតឡើងចំពេលដែលកម្ពុជាកំពុងមានស្ថានភាពសេដ្ឋកិច្ច និង ស្ថេរភាពនយោបាយល្អ និងគោលនយោបាយ គាំទ្រដល់អាជីវកម្ម។
សម្តេចបានបន្តទៀតថា រាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅ ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើកដែលមានសកម្ម ភាព អាជីវ កម្ម មមានញឹក មានហាងលក់ទំនិញ និងសំណង់ធំៗ ស្ពានអាកាស ជាពិសេស អគារខ្ពស់ៗ ជាច្រើន កំពុងតែសាងសង់ និង រីកដុះដាលយ៉ាងឆាប់រហ័ស បម្រើដល់ការប្រកបអាជីវកម្ម ស្នាក់នៅ ។
ម្យ៉ាងទៀត រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជនគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក៏រួមជាមួយនឹងកត្តា អំណោយផល ផ្សេងទៀត និងការលូតលាស់ ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាង ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ទីផ្សារ ពលករ មានតម្លៃសមរម្យ និងច្បាប់ វិនិយោគដែល អនុគ្រោះដល់ធុរកិច្ចជន ទើបកម្ពុជា បានក្លាយជាគោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុតពីអ្នកវិនិយោគក្នុង ស្រុក និងបរទេស៕. សំរិត

អត្ថបទដែលជាប់ទាក់ទង