ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីប៉ូលីសអន្តរាគមន៍ម្នាក់ បានបាញ់ជាង ១០គ្រាប់នៅស្រុកប្រាសាទបាគង ក្រោយពេលផឹកស្រាស្រវឹង ទាស់ពាក្យសម្តីជាមួយឪពុកមា

77

 

ខេត្តសៀមរាប: មន្ត្រីប៉ូលិសអន្តរគមន៍ម្នាក់ឈ្មោះ លួន សុផាន នៃស្នងការនគរបាលខេត្តសៀមរាប ស្រវឹងស្រា ទាស់ពាក្យសម្តីជាមួយឪពុកមា យកកាំភ្លើងបាញ់ពីក្រោមផ្ទះចូលទៅក្នុងផ្ទះជាង១០គ្រាប់ផ្អើលអ្នកភូមិទាំងយប់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ទីតាំងកើតហេតុនៅជិតសាលាឃុំអំពិល ស្ថិតក្នុងភូមិគោកតាចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង នៅវេលាម៉ោង៩ជាងយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់មកខាងអង្គភាពយើងខ្ញុំថា ពួកគាត់ឃើញកំពុងតែផឹកស៊ីជុំគ្នាសប្បាយអើងកងមិនដឹង យ៉ាងម៉េចក៏ទាស់សម្តីគ្នាឈានទៅដល់បង្កទៅ ជាផ្ទុះអាវុធធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះផ្អើលព្រមព្រាតតែម្ដង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសខាងលើបានផឹកស៊ីជាមួយឱពុកមា ។ បន្ទាប់ពីផឹកស្រាស្រវឹង ក៏បានទាស់ពាក្យសម្ដីជាមួយឪពុកមា ហើយក្រោយទាស់ពាក្យសំដីបុរសខាងលើ ក៏បានជិះម៉ូតូទៅយកកាំភ្លើង AK នៅកន្លែងធ្វើការ។ មួយសន្ទុះក្រោយមកបានយកមកបាញ់ទៅលើ កំរាមទៅលើឪពុកមា ជាច្រើនគ្រាប់។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង