ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុករះពីក្រោយ រថយន្តឈប់រង់ចាំការបញ្ជាចរាចរណ៍ ប្រមាណ០៩គ្រឿង នៅចំណោទយាយម៉ៅពេជ្រនិល ស្លាប់០១នាក់ របួសធ្ងន់០២នាក់

63

កំពង់ស្ពឺ៖ រន្ធត់ណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍លេីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ រថយន្តបុករះពីក្រោយរថយន្តឈប់រង់ចាំការបញ្ជាចរាចរណ៍ ប្រមាណ០៩គ្រឿង នៅចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិលស្លាប់០១នាក់ របួសធ្ងន់០២នាក់ និងខូចខាតរថយន្ត៩គ្រឿងធ្ងន់។

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់០១នាក់ស្រី នៅកន្លែងកើតហេតុ របួសធ្ងន់០២នាក់ប្រុស ខូចខាតរថយន្ត៩គ្រឿងធ្ងន់។

តាមការបញ្ជាក់ពី សមត្ថកិច្ចថា ករណីនេះ មុនកេីតហេតុមានរថយន្ដមួយគ្រឿង ម៉ាកFREIGHT LINCER ពណ៌ស ពាក់ស្លាកលេភ្នំពេញ3D-0827 សណ្តោងរ៉ឺម៉ក់ ពាក់ស្លាកលេខភ្នំពេញ4A-5446
បានបេីកមកបុករះរថយន្ដជាច្រេីនគ្រឿងដែលឈប់ចតរង់ចាំការសម្រួលចរាចរណ៍ក្នុងខណៈពេលក្រុមការងារជួសជុលស្ថាបនាផ្លូវជាតិលេខ៤ កំពុងតែបញ្ជាចរាចរណ៍ជូនអ្នកដំណេីរតាមផ្លូវជាតិលេខ៤ បានទៅមកម្ដងម្ខាង។

ក្រោយបង្កគ្រោះថ្នាក់អ្នកបេីកបររថយន្ដបានគេចខ្កួន បច្ចុប្បន្នកំលាំងនគរបាលបានធ្វេីការស្រាវជ្រាវស្វែងរកម្ចាស់ក្រុមហ៊ុននិងអ្នកទទួលខុសត្រូវ
ដេីម្បីធ្វេីការតាមនីតិវិធី រថយន្ដដែលរងគ្រោះធ្ងន់
ធ្ងរមានចំនួន០៣គ្រឿង រថយន្ដដែលរងគ្រោះតិចតួចស្រាលៗម្ចាស់បានយកទៅជួសជុលដោយខ្កួន
ឯង ចំណែកសពនិងអ្នករងរបួសក្នុងហេតុការណ៍ខាងលេីបានប្រគល់ជូនក្រុមគ្រួសារនិងបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ស្ពឺ។

កំលាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានយកវត្ថុតាងមធ្យោបាយបង្កមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច
ដេីម្បីចំណាត់ការកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង