ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត អេង ចំរើន ដឹកនាំក្រុមការងារ និងគ្រូពេទ្យស្ម័គ្រចិត្តជាយុវជនក្រុម៨ និងក្រុមគ្រូពេទ្យជនជាតិបារាំង១២នាក់ ចុះពិនិត្យ និងព្យាលបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលដ្ឋស្រុកព្រៃនប់

412

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត អេង ចំរើន ប្រធានក្រុមកាងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានសមាគមយុវជន នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ស្រុកព្រៃនប់ ដោយមានការចូលរួមពី លោក អ៉ី ធារិន ប្រធានកិត្តិយសក្រុម ការងារសមាគម យុវជនស្រុកព្រៃនប់ រៀបចំដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនក្រុម៨ខេត្ត ចំនួន៤៥នាក់ និងក្រុមគ្រូពេទ្យជនជាតិបារាំងចំនួន១២នាក់ សរុប៥៧នាក់ (ស្រី២៧នាក់) ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺទូរទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតនៅ ភូមិវាលរេញ ឃុំសំរ៉ុង ស្រុកព្រៃនប់ ចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង១២:០០ ថ្ងៃត្រង់ កម្មពិធីចុះជួប និងពិនិត្យព្យាបាលនេះ ក្រោមជំនួយ ឧបត្ថម្ភរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

លោក អ៉ី ធារិន បានថ្លែងថា សកម្មភាពនៅព្រឹកនេះគឺបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋ ពិតជាបានទទួលការយកចិត្តទុកដាក់ជាប្រចាំ និងពិតប្រាកដពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាក់ ស្តែងកន្លងមកប្រជាពលរដ្ឋរស់នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ក៏ធ្លាប់មានក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះមកសួរសុខទុក្ខ ពិនិត្យព្យាបាលរួចមកហើយដែរ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុផ្ទាល់តែម្តង។

លោកបន្តថាក្រៅពីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងគ្រូពេទ្យស្ម័គ្រចិត្តក្រុម៨ ក្នុងស្រុកព្រៃនប់មានភូមិចំនួន១៥ មានមណ្ឌលសុខភាពចំនួន៩ថែមទៀត ដែលបងប្អូនអាច ទៅពិនិត្យ ពិគ្រោះយោបល់រាល់ម៉ោងធ្វើការ ដែលនៅជិតផ្ទះបងប្អូន បំផុតពេលដែល បងប្អូនជួបបញ្ហា។

លោកគូសបញ្ជាក់ថា សុខភាពជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប មានសុខភាពល្អ អាចបន្តធ្វើការងារប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតតទៅមុខទៀតបាន និងស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលអាណតិថ្មីដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយគាំពារសង្គម ការថែរទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋជាចម្បង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អេង ចំរើន បានថ្លែងនៅក្នុងកម្មពិធីថា ក្រោមការដឹកនាំដ៏ឧត្តុង្គឧត្តម និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានកំណត់ យកការសង្គ្រោះជីវិតពលរដ្ឋ ជាកម្មវត្ថុដ៏សំខាន់ និងចាំបាច់បំផុតដែលត្រូវបំពេញជាកាតព្វកិច្ច។ ជាក់ស្ដែងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបដ៏សាហាវឃោរឃៅព្រៃផ្សៃបំផុត ដែលបានប្រល័យពូជសាសន៍ឯងដោយឥតត្រាប្រណី ជាហេតុធ្វើឱ្យសម្តេចតេជោ មិនអាចទប់ចិត្តបាន សម្តេច បានប្តេជ្ញាចិត្ត សម្រេចយកជីវិតរបស់ខ្លួនជាដើមទុន ដឹកនាំចលនាតស៊ូរំដោះជាតិ រហូតបានផ្តួលរំលំរបបប៉ុលពត ដោយជោគជ័យ នាថ្ងៃ ៧ មករា ១៩៧៩ ដែលបានសង្គ្រោះជីវិតពលរដ្ឋខ្មែររាប់លាននាក់ពីជ្រោះមរណៈរហូតមកដល់បច្ចុប្បន្ន កម្ពុជា និងប្រជាជនកម្ពុជា មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ មានស្ថិរភាព និងសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស។

សក្ខីភាពខាងលើ បានសបញ្ជាក់ឲ្យឃើញថា គោលនយោបាយ និងសកម្មភាពរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បី ការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ និងដើម្បីបម្រើផលប្រយោជន៍ជាតិជាចម្បង ។ ហេតុនេះ ដើម្បីប្រជាជនយើង ទទួលបានការយកចិត្តទុកដាក់ខ្ពស់គ្រប់បែបយ៉ាង មានសេចក្តីសុខចម្រើន និងប្រទេសជាតិ រក្សាបាននូវស្ថិរភាព បូរណភាពទឹកដី សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍជានិរន្តរ៍។

ក្រោយមានការសំណេះសំណាលយ៉ាងយកចិត្តទុកដាក់ ជាលទ្ធផលក្នុងការពិនិត្យសម្រេចបានរួមមាន៖ មានប្រជាពលរដ្ឋចំនួន ៣០០នាក់ (ស្រី ១៧២នាក់) បានមកទទួលការព្យាបាល ក្នុងនោះមានជំងឺក្រពះពោះវៀន ជំងឺសន្លាក់ ជំងឺទូទៅ ជំងឺសើស្បែក និងជំងឺកុមារ ។
ដោយឡែកចំពោះអ្នកជំងឺមានជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានជំរុញ និងណែនាំឲ្យទៅតាមដាន និងទទួលសេវាព្យាបាលបន្តនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលនៅជិតមូលដ្ឋានរស់នៅរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង