ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤

24

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាម ខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

ជាការពិតណាស់ ស្ថាប័នរដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី បាននឹងកំពុងបន្តសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ដែលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីចំណេះដឹង សមត្ថភាព ទេពកោសល្យ និងតួនាទីដ៏សំខាន់របស់ស្ត្រីខ្មែរ ក្នុងការ ចូលរួមលើកិច្ចការដឹកនាំជាតិមាតុភូមិ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិ សំដៅបន្តរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាព ទឹកដី លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ និងការអភិវឌ្ឍជាតិក្នុងយុគសម័យឌីជីថល ពោលគឺស្ត្រីត្រូវបានចាត់ទុក ថាជាដៃគូមិនអាចខ្វះបាន និងជាឆ្អឹងខ្នងនៃគ្រួសារ និងសង្គមជាតិយើង។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាល្អរាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា នីតិកាលទី៧ នេះ ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍជាតិជានិច្ចនិរន្តរ៍។

សូមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង