ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ បង្រ្កាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនម្នាក់

30

 

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង០០នាទី កំលាំងប៉ុស្តិ+ជំនាញខណ្ឧបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចបន្ទប់ជួលក្រុម៤ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយអធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ ជាលទ្ធផលកំលាំងប៉ុស្តិ និងខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វ៉ាន់ បូរមី ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួលក្រុម៤ ភូមិទួលសង្កែ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ហើយដកហូតសម្ភារៈ រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤ កញ្ចប់ ។

នៅចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង