ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យឆ្លងចេតីយ៍របស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិប តី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មាតា បិតារបស់សម្តេចតេជោហ៊ុនសែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន

33

 

ភ្នំពេញ៖បុណ្យឆ្លងចេតីយ៍របស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិប តី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មាតា បិតារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាពិសេភិសេកនិងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១០មីនានេះ។
ពិធីបុណ្យនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ,ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី,ឯកឧត្ដម ហ៊ុន ម៉ានិតនិងលោកជំទាវ, លោកជំទាវហ៊ុន ម៉ាលីនិងស្វាមី ជាកូនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ឯកឧត្ដមនេត សាវឿននិងលោកជំទាវ ,អ្នកកញា ហ៊ុន តូ ,ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំងកូនចៅ ញាត្តិសន្តានរបស់ត្រកូលហ៊ុន ជាច្រើនរូបទៀត។
ក្នុងពិធីនេះមាន នមស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយ៍ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួមពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ ។
គួរបញ្ជាក់ថា៖ អ្នកឧកញ៉ា មហា ភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង កើតឡើង ២៧ ខែ០៨ ឆ្នាំ១៩២៣ និងបានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែ០៧ ឆ្នាំ ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ។ ចំណែក មហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី១៧ ខែ០៦ ឆ្នាំ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែ០៣ ១៩៩៨។អ្នកមានគុណទាំង២របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ត្រូវបានដង្ហែរមកតំកល់ទុកនៅក្នុងចេតីយ៍វត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ ដើម្បីគោរព បូជា៕

អត្ថបទដែលជាប់ទាក់ទង