ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុ ចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស្រង់ស្ថិតិដែលប្រជាពលរដ្ឋរស់នៅលើដីជាក់ស្តែងតំបន់អូរដំរី.!

32

ខេត្តព្រះសីហនុ÷នៅរសៀល ថ្ងៃ ទី ១៣ ខែ មីនា ឆ្នាំ ២០២៤នេះអាជ្ញាធរដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចម្រុះចុះស្រង់ស្ថិតិប្រជាពលរដ្ឋអ្នកដែលរស់នៅ លើដីជាក់ស្តែង ដោយភាគីពាក់ព័ន្ធតាមការអះ អាងចង្អុលបង្ហាញព្រំដីថាខ្លួនគឺជាម្ចាស់ដីរស់នៅតំបន់អូរដំរី ស្ថិតក្នុង ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

យើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុស្ដី អំពីការចុះយោងតាមសេចក្តីសម្រេចលេខ ០៨៩/២៣សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តព្រះសីហនុតាមស្មារតីអង្គប្រជុំ នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការ ចាត់ឲ្យ លោក ចេន រ៉េត នាយករងរដ្ឋបាលខេត្តព្រះសីហនុ ជាប្រធាន និងលោក សេង សុខណាក់ អនុប្រធានម្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្កព្រះសីហនុ ជាអនុប្រធាន ចុះបានដឹកនាំក្រុមការងារជំនាញ និងចម្រុះ ដើម្បីចុះស្រង់ស្ថិតិអ្នករស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិតាមការចង្អុល បង្ហាញព្រំដី ដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅ តំបន់អូរដីរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំង អស់សូមរក្សាភាពដើម នៃរូបភាពកាកាន់កាប់ដី និងត្រូវចូលរួមផ្តល់ កិច្ចសហការជា មួយក្រុមការងាររបស់រដ្ឋបាលខេត្តព្រះសីហនុដើម្បីងាយស្រួលក្រុមការងារធ្វើការបានរហ័ស ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុក៏បាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ មិនត្រូវសាងសង់សំណង់ ឫឈូសឆាយ ឫធ្វើការអភិវឌ្ឍន៍ដីនៅតំបន់អូរដំរី ភូមិ៣ សង្កាត់ លេខ១ ជាដាច់ខាត ក្នុងអំឡុងពេលក្រុមការងាររដ្ឋបាលខេត្ត ចុះអនុវត្តការងាររហូតដល់ដីទំ នាស់នៅតំបន់អូរដីរីត្រូវបានដោះស្រាយបញ្ចប់ ៕

អត្ថបទដែលជាប់ទាក់ទង