ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង Bay of Lights ចាប់ដៃគូជាមួយសន្និបាត AIM Congress ក្នុងគោលដៅ ជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា

60

ខេត្តព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights មានមោទកភាព ប្រកាសអំពី ការ ចាប់ផ្ដើមនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយសន្និបាត Annual Investment Meeting ហៅកាត់ ថា AIM Congress ដែលជាវេទិកាវិនិយោគដ៏ល្បីរបស់សហភាពអារ៉ាប់រួម។ កិច្ច សហការនេះ ជាការបោះជំហានដ៏ធំមួយក្នុងការពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ឯកឧត្តម Dawood Al Shezawi ប្រធាននៃសន្និបាត AIM បានថ្លែងថា កិច្ចសហការនេះលេចចេញជារូប រាងឡើង ក្រោយពីឆ្លង កាត់កិច្ចចរចារអស់ រយៈពេល ជិតមួយឆ្នាំ រួមជាមួយដំណើរទស្សនកិច្ច ជាច្រើនលើកពីសំណាក់អគ្គនាយកសន្និបាត AIM Congress។

កិច្ចព្រមព្រៀងលើភាពជាដៃគូនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅក្នុងពិធីចុះហត្ថលេខា ដែលរៀបចំឡើងនៅ ឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃគម្រោង Bay of Lights ក្នុងខេត្តព្រះសីហនុ ក្រោមអធិប តីភាពលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្រោមកិច្ច សហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃ គម្រោង អភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់ជាវេទិកាសម្រាប់វិនិយោគិន និងមន្ត្រីរដ្ឋាភិបាល នៃបណ្ដាប្រទេស លើសកលលោក ឲ្យបានជ្រួតជ្រាបកាន់ តែច្បាស់ពីឱកាស វិនិយោគ ដ៏ទូលំទូលាយនៅកម្ពុជា នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Dawood Al Shezawi ប្រធាននៃ AIM Congress នៅក្នុងពិធីចុះហត្ថលេខា ។

សូមបញ្ជាក់ថា សន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូល នៅមជ្ឈឹមបូព៌ាដែល ផ្ដោតសំខាន់លើ ការវិនិយោគផ្ទាល់ពីបរទេស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមក បានទទួល ស្វាគមន៍គណៈប្រតិភូចូលរួមជាង ១ម៉ឺននាក់ មកពី ១៧៥ប្រទេស និងមានការដាក់ តាំង បង្ហាញអាជីវកម្មពីក្រុមហ៊ុនជាង ៥០០ មកពីជុំវិញពិភពលោក។

លើសពីនេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ជាមួយ AIM Congress ក៏គ្រោងនឹង បង្កើត មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងគេនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ផ្ទាល់។ មជ្ឈមណ្ឌលនេះ នឹងជាបណ្ដុំ នៃសន្និ បាតលំដាប់ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើន ដែលនឹងអាច ទាក់ទាញលំហូរ វិនិ យោគពីតំបន់មជ្ឈឹមបូព៌ា ចូលមកកាន់តំបន់អាស៊ី ដែលនឹងជំរុញ ឲ្យមានការ រីកចម្រើនដែលមិនអាចប្រៀបផ្ទឹមបាន។

បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ក៏នឹងត្រៀមបង្ហាញនូវសមិទ្ធ ផលមួយទៀតផង ដែរក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី ដោយគម្រោង Bay of Lights និង AIM Congress គ្រោងនឹងសម្រេចសម្រួលគ្នាលើកិច្ចព្រមព្រៀង អភិវឌ្ឍន៍រួមគ្នាថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីកា រប្ដេជ្ញាខ្ពស់របស់ភាគី ទាំងពីរក្នុងការ បង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

គម្រោង Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ឈាន មុខគេជាមួយចក្ខុវិស័យ ក្នុងការផ្លាស់ ប្ដូរមុខមាត់ខេត្តព្រះសីហនុ។ ជាមួយទំហំវិនិយោគ ១៦ពាន់លានដុល្លារ គម្រោងទីក្រុងនេះ លាតសន្ធឹងលើផ្ទៃដី ៩៣៤ហិកតា ជាមួយផែនការមេ ដែលបានរចនា ឡើងយ៉ាងល្អិតល្អន់ ដោយបែងចែកជា៩តំបន់ផ្សេងៗគ្នា ផ្អែកលើសរសរស្តម្ភនៃការអភិវឌ្ឍទាំង៦ រួមមាន សេវាកម្មហិរញ្ញវត្ថុ, ទេសចរណ៍, ការអប់រំ, ការកម្សាន្ត និងរស់នៅ, សុខភាព និងសុខុមាលភាព រួមទាំង សិល្បៈ និងវប្បធម៌ផងដែរ។ ឈរលើចក្ខុវិស័យក្នុងការបង្កើតគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ការរចនាប្រកបដោយយុទ្ធសាស្ត្ររបស់គម្រោង Bay of Lights នេះ នឹងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងពហុវិស័យ និងជំរុញសន្ទុះ កំណើន សេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង