ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ចែកចាយថ្នាំញៀន ២នាក់

24

 

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ៣០នាទី កំលាំងជំនាញខណ្ឌ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ផ្លូវលំ ភូមិ ស្ពានខ្ពស់ សង្កាត់ គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ ហ៊ី លីហ្សា ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅ ភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ្នកបេីកឡាន។
២/ឈ្មោះ ចិន ចាន់វណ្ណឆៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់។
ចំពោះជនសង្ស័យ ត្រូវកំលាំងជំនាញខណ្ឌ កំពុងចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង